​រូបភាព​ជុំវិញ​ពិភពលោក​ ០៤​ កុម្ភៈ ឆ្នាំ​២០១៩ 

  • VOA English

លោក​ Noppajun Woratitwuttikul តំណាង​គណបក្ស​ Palang Prachatipatai មក​ចុះ​ឈ្មោះ​នៅ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោតនៅ​ក្រុង​បាងកក​ ដោយ​ស្លៀកពាក់​ជា​មេព្រៃ​។ 

សម្តេច​ប៉ាប​ Francis ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អាចារ្យ​សាសនា​ឥស្លាម​​លោក​ al-Azhar Sheikh Ahmed al-Tayeb នៅ​វិហារ​ឥស្លាម​ Sheikh Zayed ក្នុង​ក្រុង​ Abu Dhabi ប្រទេស​អារ៉ាប់រួម។ 

​មនុស្ស​ម្នា​រង់ចាំ​អុជ​ធូប​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​នៅ​ពេល​ពាក់កណ្តាលអាធ្រាត្រ​នៅ​វិហារ​ Kwan Im Thong Hood Cho នៅ​ប្រទេស​សិង្ហបុរី។

យោធា​ស្រីលង្កា​ដើរ​អម​កូន​ដំរី​មួយ​អំឡុងពេល​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៧១​នៅ​ក្រុង​កូឡុំបូ។

ក្រុម​ពន្លត់​អគ្គីភ័យ​ព្យាយាម​ពន្លត់​ភ្លើង​ ដែល​ឆាបឆេះ​នៅ​ជាន់​លើ​នៃ​អគារ​ស្នាក់​នៅ​មួយ​នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

យោធា​បង្ហាញ​ការ​គាំទ្រ​លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា​ Nicolas Maduro អំឡុងពេល​ការ​រំឭក​ខួប​នៃ​ការ​បះបោរ​ដោយ​យោធា​ និង​ថ្ងៃ​បុណ្យ​កិត្តិយស​ជាតិ​លើក​ទី​២៧​ នៅ​ទីលាន​ Bolivar Square ក្នុង​រដ្ឋធានី​ការ៉ាកាស។ 

កីឡាករ​បាល់ទាត់​បារ៉ែន​លោក Hakeem al-Araibi (កណ្តាល) ដែល​ជា​ជនភៀសខ្លួន និង​អ្នក​រស់​នៅ​ប្រទេស​អូស្រ្តាលី ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ។ លោក​ Araibi ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨ បន្ទាប់​ពី​មក​ដល់​ក្រុង​បាងកក​ សម្រាប់​ការ​ចំណាយ​ពេល​ឈប់សម្រាក​ជាមួយ​នឹង​ភរិយា​របស់​លោក​ ព្រួយបារម្ភ​ពី​ការ​ធ្វើ​ទារុណកម្ម ឬ​ការ​សម្លាប់​ប្រសិន​បើ​លោក​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ 

​ក្រុម​បាល់ទាត់​អាមេរិក​ New England Partriots លើក​ពានរង្វាន់​ Vince Lombardi Trophy បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Los Angeles Rams ក្នុង​ការ​ប្រកួត​បាល់ទាត់​អាមេរិក​វគ្គ​ផ្តាច់​ព្រ័ត្រ​ Super Bowl LIII នៅ​កីឡាដ្ឋាន​ Mercedes-Benz ក្នុង​ក្រុង​⁠ Atlanta រដ្ឋ​ Georgia កាល​ពី​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ 

មនុស្ស​ម្នាក់​ដើរ​កាត់​រូបសំណាក​តារាកំប្លែង​ Charlie Chaplin អំឡុងពេល​រៀប​ចំ​ពីធី​បុណ្យ​ដង្ហែ​ក្បួន​មួយ​នៅ​ក្រុង​ Nice ប្រទេស​បារាំង។ 

​ត្លុក​ឈាម​ដ៏​ធំ​មួយ​ដែល​ហូរ​ចេញ​ពី​ត្រី​បាឡែន​ ដែល​បាន​ងាប់​នៅ​លើ​ឆ្នេរ​សមុទ្រ​ Sopela បន្ទាប់​ពី​មាន​ព្យុះ​ធំ​មួយ​នៅ​ជិត​ក្រុង​ Bilbao ប្រទេស​អេស្ប៉ាញ។

ទេសភាព​ព្រះអាទិត្យ​រៀប​លិច​នៅ​សមុទ្រ​មេឌីទែរ៉ានេ​ កាល​ពី​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្រុង​ Marseille ប្រទេស​បារាំង។