រូបភាព​ជុំវិញ​ពិភពលោក​ ២២​ កុម្ភៈ ២០១៧

ម្ចាស់ក្សត្រី​ប្រទេស​អេស្ប៉ាញ​ Letizia (ឆ្វេង) ដើរ​ជាមួយ​អ្នកស្រី​ Juliana Awada ភរិយា​ប្រធានាធិបតី​ប្រទេស​អាហ្សង់ទីន​លោក Mauricio Macri ក្នុង​ពិធី​ទទួល​ស្វាគមន៏​មួយ​នៅ​ក្នុងព្រះរាជវាំង​ទីក្រុង​ Madrid។

រូបភាព​នេះ​បង្ហាញ​ពីផ្ទៃ​នៃ​ភព TRAPPIST-1f ​ជាភពដែល​គេ​ទើបតែ​រក​ឃើញក្នុង​ប្រព័ន្ធ TRAPPIST-1។ អ្នកវិទ្យាសាស្រ្តដែល​​ប្រើកែវពង្រីក​លំហ (Spitzer Space Telescope)​ និង​កែវពង្រីក​នៅលើដី​បាន​រក​ឃើញ​ថា​មាន​ភព​ទំហំ​ប៉ុន​ផែនដី​ចំនួន​៧​នៅ​ក្នុង​ប្រព័ន្ធ​នេះ។

ប្រជាជន​ដែល​ត្រូវ​បាន​ផ្លាស់​ទី​ក្នុង​ប្រទេស​អង្គុយ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់ IDPs ក្នុង​ទីក្រុង al-Jarahi ភាគ​ខាងត្បូង​កំពុង​ផែ​សមុទ្រ​ក្រហមរបស់​ទីក្រុង Houdieda ប្រទេ​សយេម៉ែន។

នាង​ Elena ពី​ទីក្រុង​ Dresden ថត​រូបខ្លួន​ឯង​នៅ​ពេល​ដែល​សក់​របស់​នាងប៉ើង​តាម​ខ្យល់​ខណ​ដែល​នាង​ឈរ​នៅ​លើ​វេទិកា​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​លើ Maintower ទីក្រុង​ Frankfurt am Main ប្រទេស​អាល្លឺម៉ង់ អំឡុង​អាកាសធាតុ​ខ្យល់​បក់ខ្លាំង។

បុរស​ម្នាក់​រុញ​រទេះ​តាម​ដងផ្លូវ​ដើម្បី​ដឹក​អ្នកដំណើរ​ពី ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៧។

អគារ​ត្រូវ​បានឆេះ​បន្ទាប់ពី​ត្រូវ​បាន​ដុត​ដោយ​បាតុករ​ដែល​រៀបចំ​ជម្លៀស​ជំរំ​ចម្បង​ប្រឆាំង​នឹងបំពង់​បង្ហូរ​ប្រេង Dakota ក្បែរ Cannon Ball ​ទីក្រុង Dakota ​ខាងជើង។

មនុស្ស​ម្នា​កំពុង​ដើរ​តាម​ដង​ឆ្នេរ​មួយ​នៅពេល​ព្រះអាទិត្យ​លិច​ក្នុង​ទីក្រុង Valeria del Mar ប្រទេស​អាហ្សង់ទីន​កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៧។

សមាជិក​ក្នុង​ក្លឹបបុរស​ត្រងោល (Bald Men Club) ចូលរួម​លេង​ក្នុង​ល្បែង​ទាញ​ខ្សែ​ដោយ​ដាក់ភ្ជាប់​បន្ទះ​បឺតនៅ​នឹង​ក្បាល​របស់​ពួកគេ​ នៅ​​ក្រុង​ Tsuruta តំបន់ Aomori prefecture ប្រទេស​ជប៉ុន។

ថ្មផ្លាក​របស់​សាសនា Jewish ​ចំនួន​១៧០​ បាន​ដាក់​ជាជួរ​មួយ​អាទិត្យ​បន្ទាប់​ពី ការបំផ្លិចបំផ្លាញ​នៅទីបញ្ចុះ​សព Chesed Shel Emeth ក្នុង​សាកលវិទ្យាល័យ​ នៅ​ជាយក្រុង St. Louis ទីក្រុង​ Missouri កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៧។

រូប​ថត​ចាំងពន្លឺ​ព្រះ​អាទិត្យ​កំពុង​លិច អ្នកថតរូបម្នាក់​កំពុង​រៀបចំកាមេរ៉ា​របស់​ខ្លួន​ក្រោមស្រមោល​របស់​វិមាន​វ៉ាស៊ីនតោន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៧។

ស្រ្តី​ម្នាក់​យំសោក​នៅ​ក្បែរ​ម្ឈូស​ដាក់​សាកសព​របស់​សាច់ញាតិ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង​ដ៏បំផុត​ក្នុង​ប្រទេស​នៅ​ Port-au-Prince ប្រទេស​ហៃទីកាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៧។

ស្រី្តម្នាក់​ថត​រូប​នៅ​ក្នុង​បន្ទប់​ Aftermath of Obliteration of Eternity អំឡុង​ការបង្ហាញ​ខ្លី​មួយ​របស់​ការ​តាំង​ពិពណ៌របស់​កញ្ចក់អនន្តភាពរបស់​ Yayoi Kusama នៅ​សារមន្ទីរ​ Hirshhorn រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងែទី២១ កុម្ភៈ ២០១៧។