រូបភាពជុំវិញ​ពិភពលោក ២០ កុម្ភៈ ២០១៧

បាតុករ​ម្នាក់​បាន​ដាក់​ផ្ការ​នៅ​វិមាន​ «Nebesna Sotnya» (ស្ថានបរមសុខ​១រយ)។​ បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រូវ​បាន​សម្លាប់​អំឡុង​ការ​បាតុកម្ម​តវ៉ា​ការ​គាំទ្រសហភាព​អឺរ៉ុបក្នុង​ឆ្នាំ២០១៤ អំឡុងការ​ជួបជុំ​ដើម្បី​រំលឹក​ខួប​លើកទី​៣​របស់​បាតុករ​នៅ កណ្តាល​ទីក្រុង Kyiv។

ភ្ញៀវទេសចរម្នាក់​អាន​សេចក្តី​លម្អិត​ចារ​លើ​ជញ្ជាំង​នៃ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ Jefferson Memorial នៅពេល​ដែល​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ព្រឹក​ព្រហាម​ចាំង​ចូល​តាម​សសរ​ក្នុង​ថ្ងៃឈប់សម្រាក​ទិវាប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

បុរស​ម្នាក់​ឈរ​ខា​ងមុខ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ​ Lincoln Memorial ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជាមួយ​នឹង​សារ​មួយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ Trump នៅ​ក្នុង​ទិវាប្រធានាធិបតី។ (Sama Dizayee/VOA Kurdish)

ស្រី្តជនជាតិស៊ីរី​ម្នាក់​អង្គុយ​ជាមួយ​កូន​ដែល​រងរបួស​របស់​នាង​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​ការ​រាយការណ៏​ពីការ​វាយ​ប្រហារ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ភូមិ Barzah​ កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ភាគឦសានជាយ​ក្រុង​ Damascus។

ព្រះសង្ឃពុទ្ធសាសនា​នៃ​វិហារ Dhammakaya ប៉ះទង្គិច​ជាមួយប៉ូលិស​ខណដែល​ពួកគេ​ប្រឆាំង​នឹង​បញ្ជា​ប៉ូលិស​ឲ្យ​ចាកចេញ​ពី​ព្រះវិហារ​ ដើម្បី​អាច​ឲ្យ​ប៉ូលិស​រុករកអតីត​សង្ឃរាជ​ Pathum Thani ក្នុង​ប្រទេស​ថៃ។

Chris Kirkland ដែល​អះអាង​ដោយ​ខ្លួន​ឯងថាជាពនេចរ​កំពុង​ដើរ​តាម​ផ្លូវ​ជនបទលេខ B002 នៅ​ក្នុង​ការ​ដើរឆ្លងប្រទេស​មួយ​ខាងក្រៅ​ទីក្រុង Columbus ប្រទេស​មិកស៊ិកថ្មី​ ក្បែរព្រំដែន​អាមេរិក​និង​មិកស៊ិកកាល​ពី​ថ្ងៃទី​១៩ កុម្ភៈ ២០១៧។

កុមារី​ម្នាក់​ត្រូវបាន​បន្តក់​វីតាមីន​ A ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ផ្ទះ​ក្នុង​ទីក្រុង Sanaa ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។

កុមារា​ម្នាក់កំពុង​រត់ចេញ​នៅពេល​ដែលឧទ្ធម្ភាគចក្ររបស់​កម្មវិធីផ្តល់អាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ចុះចត​ក្នុង​ភូមិ​ Rubkuai រដ្ឋ Unity ​ភាគខាងជើង​ប្រទេសស៊ូដង់ខាងជើង។

បុរស​ម្នាក់​សម្ងួត​ត្រី​តាម​បំពង់​ឬស្សី​នៅក្នុង​ភូមិនេសាទមួយ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។

បាតុករ​ម្នាក់​ស្លៀក​ពាក់​ដូច​រូបសំណាក​សេរី​ភាព​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ទីក្រុង​ឡុងដ៏។

អ្នករបាំ​ពីក្រុម​សិល្បៈ Inner Mongolia សម្តែង​នៅ​មហោស្រព​ Abdulhusain Abdulredha ក្នុង​ទីក្រុង​កូវ៉ែត​ ប្រទេស​កូវ៉ែត។

បុរស​ម្នាក់​ដើរ​កាត់​បន្ទប់​ទឹក​សាធារណៈក្នុង​ទីក្រុង​តូក្យូ ប្រទេសជប៉ុន។

អ្នកបង្ហាញម៉ូត​ម្នាក់​បង្ហាញ​ការ​ច្នៃប្រឌិត​មួយ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​ Sophia Webster ក្នុង​ទីក្រុង​ឡុងដ៏។

កាំជ្រួច​បាន​ផ្ទុះក្នុង​ការតាំងពិពណ៌ការពារអន្តរជាតិ​និង​សន្និសីទ ឬហៅកាត់ថា IDEX ក្នុង​ទីក្រុង Abu Dhabi អេមីរ៉ាតអារ៉ាប់រួម កាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។