រូបភាពជុំវិញពិភពលោក ១៩ កុម្ភៈ ២០២០

សិស្ស​ម្នាក់​សម្តែង​ជំនាញ​របស់​ខ្លួន​អំឡុងការ​ជួបជុំ​កីឡាប្រចាំ​ឆ្នាំ​ក្នុង​មហាវិទ្យាល័យ Shahzada Nand ក្នុង​ទីក្រុង​ Amritsar ប្រទេស​ឥណ្ឌា។

ឪពុក​ជនជាតិ​ស៊ីរី​ឈ្មោះ Abdullah al-Mohammed ខ្សិប​ត្រចៀក​កូនស្រី​អាយុ​៣ឆ្នាំ Salwa នៅផ្ទះរបស់​ពួកគេ​ក្នុង​ទីក្រុង​ Sarmada ប្រទេស​ស៊ីរី ខេត្ត Idlib ដែល​កងកម្លាំង​គាំទ្រ​ដោយរុស្ស៊ី​ព្យាយាមកំទេច។

សមាជិក​កងកម្លាំង​សន្តិសុខអំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឈីលីក្នុង​ទីក្រុង Valparaisoកាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០។

នាវា​ដែល​ត្រូវ​គេ​បោះបង់ចោល MV Alta ស្ថិត​នៅ​ក្បែរភូមិ Ballycotton ភាគអាគ្នេយ៍​ទីក្រុង Cork ប្រទេសអៀរឡង់កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បាតុករ​ម្នាក់គូរ​ខ្លួន​ឯង ជាមួយ​នឹង​ឃ្លា«ពួកគេ​នៅឯណា?» ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឈីលី​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០។

នាង Galiya អាយុ​២៩ឆ្នាំ មិនមាន​ផ្ទះសម្បែង​មើល​ចេញពី​ជំរំ​បណ្តោះអាសន្ននៅ​ក្នុង​ទីក្រុង​ Omsk ប្រទេស​រុស្ស៊ី។

ស្ត្រីជនជាតិ​ឥណ្ឌា​ម្នាក់​នៅ​វាលស្រែ​ជាយក្រុង Gauhati ប្រទេស​ឥណ្ឌា។