រូបភាព​ជុំវិញ​ពិភពលោក១៣ កុម្ភៈ ២០១៧

កង​ប៉ូលិស​ម្នាក់​ឈរ​យាម​នៅ​ទីតាំង​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។ ក្រុម​ប៉ូលិស​និយាយ​ថា​គ្រាប់​បែក​ធំ​មួយ​បាន​បំផ្ទុះ​ចំ​ក្រុម​បាតុករ​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់​និង​របួស។

ជនជាតិ​ប៉ាឡេស្ទីន​ដើរ​កាត់​ផ្លូវ​សើម​បន្ទាប់​ពី​ភ្លៀង​មួយ​ ខណ​ពេល​ព្រះអាទិត្យ​កំពុង​លិច​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ Al-Shatee ទីក្រុង​ហ្គាហ្សា។

នាង Adele កាច់​ពាន​រង្វាន់​ Grammy សម្រាប់​បទចម្រៀង​ប្រចាំឆ្នាំ «Hello» នៅ​ឯ​កម្មវិធី​ប្រគល់ពាន​រង្វាន់​ Grammy ប្រចាំឆ្នាំ​លើក​ទី៥៩ ទីក្រុង​ Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី​១២ កុម្ភៈ ២០១៧។

អ្នកនាង​ Beyonce សម្តែង​ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ Grammy ប្រចាំឆ្នាំ​លើក​ទី៥៩ ទីក្រុង​ Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី​១២ កុម្ភៈ ២០១៧។

A tuktuk (motorized rickshaw) driver sits behind his broken windshield in his vehicle during clashes between anti-government protesters and security forces in the Iraqi capital Baghdad's Rasheed street near al-Ahrar bridge.

ក្រុម​សិល្បករ​ភាពយន្ត «La La Land» កាន់​ពាន​រង្វាន់​របស់​ខ្លួន​សម្រាប់​ខ្សែភាពយន្តល្អបំផុត​ក្នុង​ពិធី​ប្រគល់ពាន​រង្វាន់​ខ្សែភាពយន្ត​អង់គ្លេស BAFTA នៅក្នុង​សាល​ Royal Albert​ ទីក្រុងឡុងដ៏ កាល​ពី​ថ្ងៃទី១២ កុម្ភៈ ២០១៧។

នារី​ម្នាក់​ផឹក​ស្រាក្រឡុក​ដែល​មាន​ដាក់​សត្វក្រឡាត​នៅ​ក្នុង​បារ​មួយ​ទីក្រុង​តូក្យូ ជប៉ុនកាល​ពី​ថ្ងៃទី១២ កុម្ភៈ ២០១៧។

ក្មេងៗ​កំពុង​លេង​ជាមួយ​ទឹក​ក្នុង​សួនកម្សាន្ត​ Madureira ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី១២ កុម្ភៈ ២០១៧។

មនុស្សម្នា​បាន​បើកភ្លើង​ពិល​តាម​ទូរស័ព្ទ​របស់​ពួកគេ​ តាម​រូប​ទង់ជាតិ​របស់​ប្រទេស​រ៉ូម៉ានី​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ក្នុង​ទីក្រុង​ Bucharest ប្រទេស​រ៉ូម៉ានី​កាល​ពី​ថ្ងៃទី១២ កុម្ភៈ ២០១៧។

គូស្នេហ៍​មួយ​គូទិញ​ផ្កា​ដើម្បី​អបអរ​ទិវា​នៃក្តី​ស្រលាញ់​ក្នុង​ទីក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន។ ចៅ​ក្រម​បាន​ហាម​ឃាត់​ការ​ប្រារព្វទិវា​នេះ​ក្នុង​រដ្ឋធានី​ ដោយ​និយាយ​ថា​វា​ប្រឆាំង​នឹង​គោលការណ៏​របស់​សាសនា​ឥស្លាម។

សត្វក្តាន់​រត់​កាត់វាលស្មៅ​ក្បែរ​​ទីក្រុង Hirschling ភាគ​ខាងត្បូង​ប្រទេស​អាល្លឺម៉ង់។