​​រូបភាព​ជុំវិញ​ពិភពលោក ១១ កញ្ញា​ ២០១៩

  • VOA English

អ្នក​បច្ចេកទេស​ធ្វើការ​លើ​អង់តែន​អគ្គិសនី​មួយ​នៅ​ពេល​ថ្ងៃ​លិច​ក្នុង​ក្រុង​ Roye ប្រទេស​បារាំង។ 

រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​បរ​កាត់​ច្រាំង​ទន្លេ​ Yenisei ក្នុង​តំបន់​ព្រៃ​ Siberian Taiga គ្រប​ដណ្តប់​ដោយ​ព្រិល​ទឹកកក​ នៅ​ជាយ​ក្រុង​ Krasnoyarsk ប្រទេស​រុស្ស៊ី។ 

ឆ្មាំ​ល្បាត​ព្រំដែន​អាមេរិក​ជួយ​សង្រ្គោះ​ជនចំណាកស្រុក​ ដែល​ឆ្លង​កាត់​ទន្លេ​ Rio Bravo ទៅ​កាន់​សហរដ្ឋអាមេរិក​ ពី​ក្រុង​ Piedras Negras ប្រទេស​ម៉ិចស៊ិក​កាល​ពី​ថ្ងៃ​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ 

ជនជាតិ​ប៉ាឡេស្ទីន​ពិនិត្យ​មើល​ការ​ខូចខាត​ បន្ទាប់​ពី​កងកម្លាំង​អ៊ីស្រាអែល​កម្ទេច​ផ្ទះ​មួយ​នៅ​ភូមិ​Al-Walaja ជិត​ក្រុង​ Bethlehem នៅ​តំបន់​វេសប៊ែង។ 

តារា​ចម្រៀង​ Lady Gaga ថត​រូប​នៅ​ក្រោយ​ឆាក​ បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​ចំនួន​បី​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្នែក​ចម្រៀង​ Grammy Awards លើក​ទី​៦១ នៅ​ក្រុង​ Los⁠ Angeles រដ្ឋ​កាលីផរញ៉ា។ 

តារាចម្រៀង​ Dua Lipa ទទួល​ពាន​រង្វាន់​សម្រាប់​តារា​ចំណូល​ថ្មី​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្នែក​ចម្រៀង Grammy⁠ Awards លើក​ទី​៦១​ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្រុង​ Los Angeles ។

តារាចម្រៀង​រ៉េប​ Cardi B និង​Offset ថត​រូប​ពេល​មក​ដល់​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្នែក​ចម្រៀង​ Grammy Awards នៅ​ក្រុង​ Los Angeles រដ្ឋ​កាលីផរញ៉ា​​ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ 

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ លោកស្រី​ Amy Klobuchar ប្រកាស​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ​ ២០២០ នៅ​ក្រុង​ Minneapolis រដ្ឋ​⁠មីនីសូតា កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

ឡាន​ប្រណាំង​ប៉ះ​ទង្គិច​គ្នា​អំឡុង​ពេល​ការ​ប្រកួត​ប្រណាំង​រថយន្ត​ NASCAR Clash នៅ​ក្រុង​ Daytona Beach រដ្ឋ​ Florida កាល​ពី​ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ 

រមាស​ស្បែក​ស​ពីរ​ក្បាល​សម្លឹង​ដាក់​គ្នា​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ក្រុង​ Lille ប្រទេស​បារាំង។