រូបភាព​ជុំវិញ​ពិភពលោក ១០ កុម្ភៈ ២០២០

  • VOA English

ទាហាន​តួកគី​ប្រមូលផ្តុំ​នៅ​ភូមិ Qaminas ចម្ងាយ​ប្រមាណ​ប្រាំ​មួយ​គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​ក្រុង Idlib នៅ​ប្រទេស​ស៊ីរី។

ក្រុម​អ្នក​បួងសួង​ជួបជុំ​នៅ​វិហារ Blessed Virgin នៅ​ក្រុង Blagoevgrad ប្រទេស​ប៊ុលហ្គារី។

អ្នក​បោសសម្អាត​ម្នាក់​ដើរកាត់​អគារ​ពាណិជ្ជកម្ម​ដែល​មិនមាន​មនុស្ស​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​នូវ​ករណី​កើត​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណ​ផងដែរ ដែល​ការណ៍​នេះ​បង្ហាញ​ថា វិធានការណ៍​បិទ​ទីក្រុង​នានា​ប្រហែល​មិនមាន​ប្រសិទ្ធភាព។

តារាសម្តែង​លោក Brad Pitt រង់ចាំ​ទទួល​ពានរង្វាន់​ Oscar អំឡុងពេល​ពិធី​ប្រគល់​ពានរង្វាន់​ផ្នែក​ភាពយន្ត Academy Awards លើក​ទី ៩២ នៅ​ក្រុង​ Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ផលិតករ​ភាពយន្ត​លោក Bong Joon Ho បង្ហាញ​អារម្មណ៍​រីករាយ​ បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ភាពយន្ត​ល្អ​បំផុត​សម្រាប់​ភាពយន្ត «Parasite» របស់​លោក អំឡុងពេល​ពិធី​ប្រគល់​ពានរង្វាន់​ផ្នែក​ភាពយន្ត Academy Awards លើក​ទី ៩២ នៅ​ក្រុង​ Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។

អ្នក​នេសាទ​ជនជាតិ​ប៉ាឡេស្ទីន​ជិះ​ទូក​អំឡុងពេល​មាន​ខ្យល់​បក់បោក​ខ្លាំង​នៅ​សមុទ្រ​ក្នុង​ក្រុង​ Gaza។

​កម្មករ​ម្នាក់​ធ្វើ​ការ​បាញ់​សម្លាប់​មេរោគ​នៅ​តំបន់​ពាណិជ្ជកម្ម​មួយ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ក្រុង Yantai ខេត្ត​ Shandong ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។

បុរស​ម្នាក់​ចាក់​ទឹក​ចេញ​ពី​ធុង​មួយ​នៅ​ខាង​ក្រៅ​ផ្ទះ នៅ​ក្រុង​ Mytholmroyd ក្នុង​​ប្រទេស​អង់គ្លេស បន្ទាប់​ពី​មាន​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ Ciara។

អ្នក​កាន់​សាសនា​ជ្វីព​ប្រារព្ធ​ពិធី​បុណ្យ «Tu Bishvat» នៅ​ក្រុង Bnei Brak ប្រទេស​អ៊ីស្រាអែល។

យាន​អវកាស Solar Orbiter ហោះចេញ​ពី​ស្ថានីយ​ទ័ព​អាកាស Cape Canaveral Air Force នៅ​ក្រុង Cape Canaveral រដ្ឋ Florida កាល​ពី​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២០។

​កីឡាការនី​បង្ហាញ​សមត្ថភាព​អំឡុងពេល​ការ​ប្រកួត​ជិះស្គី ISU Four Continents Figure Skating Championships នៅ​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ព្រះចន្ទ​ពេញវង់​រះ​ខាង​ក្រោង​វិហារ​សាសនា​គ្រឹស្ត​មួយ​នៅ​ភូមិ Turets ប្រទេស​បេឡារូស កាល​ពី​ថ្ងៃ ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០។