ភ្នំពេញ៖ នាពេលនេះ គេសង្កេតឃើញថា ការបារម្ភអំពីបញ្ហាសន្តិសុខក្នុងទីក្រុង ភ្នំពេញ ក្រោយថ្ងៃបោះឆ្នោត ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែដក់អារម្មណ៍ភ័យខ្លាចនៅឡើយ។
ទោះបីជាស្ថានការណ៍ក្រោយថ្ងៃបោះឆ្នោតនៅរាជធានីភ្នំពេញត្រឡប់មកសភាពធូរស្រាលជាប្រក្រតីវិញក៏ដោយ ក៏ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានការបារម្ភអំពីភាពចលាចលដែលអាចកើតឡើងជាយថាហេតុនៅពេលដែលដំណោះស្រាយនយោបាយរវាងគណបក្សឈ្នះឆ្នោតមិនទាន់បានចាប់ផ្តើមនៅឡើយ។
កំពុងឈរនៅខាងមុខបន្ទប់ជួលជាមួយបង្វិចខោអាវបម្រុងត្រឡប់ទៅស្រុកកំណើតវិញ យុវជន គីន ហ៊ួយី អាយុ២៥ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រអ៊ីស៊ូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គេថ្លែងថា រូបគេសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតជាបណ្តោះអាសន្នសិនក្រោយពីមកធ្វើការបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
«ខ្លាចចលាចលខ្លាំង ម្តាយឱ្យទៅមួយរយៈសិន។ ប្រហែលថ្ងៃទី១០ ឱ្យស្ងាត់ស្រួលបួលសិន ទើបមកធ្វើការដូចធម្មតាវិញ»។
ការចាកចេញរបស់លោកគីន ហ៊ួយី ស្របពេលដែលកម្មកររោងចក្រមួយចំនួនបានវិលត្រឡប់មកធ្វើការវិញដោយប្រុងប្រយត្ន័ចំពោះបញ្ហសន្តិសុខ។
កំពុងឈរនៅក្បែរផ្លូវលំមួយ អ្នកស្រីទូច វ៉ាន់ អាយុ៣៤ឆ្នាំ ជាកម្មការិនីម្នាក់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្រីឱ្យដឹងថា ក្នុងចំណោមកម្មករក្នុងរោងចក្រសរុប២០០នាក់ទើបតែមានកម្មករប្រហែលពាក់កណ្តាលប៉ុណ្ណោះបានមកធ្វើការ។
«រោងចក្រខ្ញុំ មកខ្លះ នៅខ្លះ មកពាក់កណ្តាល នៅពាក់កណ្តាល ព្រោះអ្នកខ្លះផ្ទះឆ្ងាយ ហើយខ្លាច ភ័យខ្លាចគ្រប់គ្នា។ លឺសូរគេបិទផ្លូវបិទអីអញ្ចឹងទៅ ម៉ែឪមិនអត់មកទេ។ គាត់ខ្លាចមានបញ្ហាអញ្ចឹង នៅផ្ទះសិនទៅ»។
អ្នកស្រីកត់សម្គាល់ឃើញថា នៅរោងចក្រមួយចំនួនផ្សេងទៀតនៅក្នុងសង្កាត់ជាមួយគ្នាក៏មានសភាពដូចរោងចក្រអ្នកស្រីដែរ។
«សភាពការណ៍នៅរោងចក្រផ្សេង ដូចជានៅរោងចក្រនៅទួលពង្រគឺឆោឡោដែលហ្នឹង និយាយទៅអត់មកភាគច្រើន»។
កម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥កាលពីថ្ងៃអាទិត្យទី២៨ខែកក្កដា។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខា ជាគណបក្សតែពីរគត់ដែលទទួលបានជ័យជម្នះ។ ការបោះឆ្នោតនោះមានចលនាតវ៉ារបស់ក្រុមប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តនិងក្រុងដែលនាំឲ្យមានកង្វល់ដល់បញ្ហាសន្តិសុខផងដែរ។
សេចក្តីរាយការណ៍មួយចំនួនឲ្យដឹងថា មានការចល័តទាហានជាច្រើនឡានមកកាន់រាជធានីភ្នំពេញនៅថ្ងៃចំថ្ងៃបោះឆ្នោតនិងការបិទផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងជាដើម។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភ័យខ្លាច និងបានទិញស្បៀង ដកលុយពីម៉ាស៊ីនដកលុយនិងខ្លះភៀសខ្លួនធ្វើដំណើរតាមម៉ូតូនិងរថយន្តចេញពីក្នុងក្រុង។ ទោះបីស្ថានភាពវិលមករកភាពប្រក្រតីវិញនៅថ្ងៃបន្ទាប់ក្តី គេសង្កេតឃើញកម្មកររោងចក្រនិងប្រជាពលរដ្ឋខ្លះនៅតែមានអារម្មណ៍ភ័យខ្លាចនៅឡើយ។
តាមការអង្កេតរបស់លោក អាត់ ធុន ប្រធានសហភាពការងារកម្ពុជា ពិតជាឃើញអវត្តមានកម្មករច្រើននៅរោងចក្រមួយចំនួនមែន ប៉ុន្តែពួកគេភាគច្រើនបានត្រឡប់មកធ្វើការវិញហើយ។
«មកដល់ថ្ងៃហ្នឹង ទោះបីជាមិនមានរឿងអ្វីក៏ដោយ ក៏គាត់នៅមានការសង្ស័យខ្លាចមានរឿងរ៉ាវអញ្ចឹង។ ថ្ងៃម្សិលម៉ិញ មានចំនួនពាក់កណ្តាលខ្លះ ប៉ុន្តែមានរោងចក្រជាច្រើនដែលខ្ញុំអង្កេតហ្នឹង បាត់ប្រហែលជា៧០នាក់ ឬ១០០នាក់អីទេ ក្នុងចំណោមបុគ្គលិកប្រហែល២០០០នាក់»។
លោក អាត់ ធុន គូសបញ្ជាក់ថា កម្មករខ្លះដែលមិនទាន់ត្រឡប់មកធ្វើការវិញទំនងជានៅបារម្ភពីសុវត្ថិភាពនិងពាក្យចចាមអារាមនាពេលកន្លងមក។ លោកបានអំពាវនាវឱ្យពួកគេទាំងនោះត្រឡប់មកធ្វើការដូចធម្មតាវិញ។ ក្រៅពីនៅតាមរោងចក្រ នៅតាមសាលារៀនមួយចំនួន សិស្សហាក់មិនទាន់មករៀនពេញដូចដើមនៅឡើយ។
អ្នកស្រី ហ៊ាន វិជ្ជនី អ្នកគ្រប់គ្រងរដ្ឋបាលនៅសាលាមត្តេយ្យអាលីសនៅក្នុងខណ្ឌទួលគោកក្នុងរាជធានីភ្នំពេញ ថ្លែងថា មានអាណាព្យាបាលសិស្សមួយចំនួនតូចនៅតែមិនទាន់ហ៊ានបញ្ជូនកូនមករៀននៅឡើយទេ។
«ម្សិលម៉ិញមករៀនបានប្រហែល៤០ភាគរយ ថ្ងៃនេះមកបានប្រហែលជា៩០ភាគរយ។ ភាគតិចអត់ទាន់ហ៊ានមកដែរ។ ខ្ញុំបានសួរហើយ ភាគច្រើនគាត់ខ្លាចបញ្ហាដូចជាបាតុកម្មអីអញ្ចឹង។ ថ្ងៃនេះខ្ញុំបានទូរសព្ទបញ្ជាក់ជាមួយពួកគាត់ ថាអត់មានរឿងអីទេ អញ្ចឹងក៏គាត់បញ្ជូនកូនគាត់មករៀនវិញទៅ»។
កំពុងម៉ូតូក្បែររបងសាលារៀនបឋមសិក្សាអនុវត្តន៍ លោក ហ៊ី សៀរ ៦៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្អូញត្អែរពីការធ្លាក់ចុះអតិថិជន បន្ទាប់ពីថ្ងៃបោះឆ្នោត។
«ឥឡូវបានមួយថ្ងៃ១ម៉ឺន ប៉ុន្តែកាលពីមុនបោះឆ្នោត បានមួយថ្ងៃ២ទៅ៣ម៉ឺនអញ្ចឹងដែរ។ តាំងពីបោះឆ្នោតរួចមក ប្រជាជនចេះតែខ្លាច ចេះតែរអាអញ្ចឹងទៅណា អត់មកពីស្រុកច្រើនអញ្ចឹងទៅ»។
ទោះបីជាសភាពការណ៍វិលមកសភាពធម្មតាវិញ ក៏ពលរដ្ឋខ្លះដូចជាអ្នកស្រី ឆុន ស៊ីនួន អាយុ៤៥ឆ្នាំ ពលរដ្ឋម្នាក់នៅខណ្ឌពោធិ៍សែនជ័យនៅតែត្រៀមបម្រុងស្បៀងទុកជាស្រេច។
«គ្មានទិញអីទេ ក្មួយអើយ ត្រៀមតែអង្គរមួយបាវនិងត្រីកំប៉ុងមួយយូរហ្នឹង។ ខ្លាចស្រុកទេសមិនស្រួលអីទៅ ចេះតែត្រៀមឱ្យកូនហូបទៅខ្លាចអត់អីហូប»។
យ៉ាងណាក៏ដោយកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា ចលនាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមវិលត្រឡប់មកដូចប្រក្រតីឡើងវិញហើយ៕