FBI ព្រមានពីការគំរាមរបស់ពួក Hacker ចិនលើហេដ្ឋារចនាសម្ពន្ធអាមេរិក
Your browser doesn’t support HTML5
ពួក Hacker របស់រដ្ឋាភិបាលចិនកំពុងផ្តោតលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមប្រសាសន៍ របស់នាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក FBI លោក Chris Wray ដែលបានប្រាប់សមាជិកសភាកាលពីថ្ងៃពុធ ទី៣១ ខែមករា។ ការព្រមាននេះកើតឡើងនៅពេលដែលរដ្ឋបាល Biden ព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិន ជាគន្លឹះក្នុងការកាត់បន្ថយភាពតានតឹងរវាងគូប្រជែងទាំងពីរ។ ប្រធានការិយាល័យវីអូអេនៅសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះ រួចលោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល៖