គ្រួសារផ្ទះបណ្តែតទឹកខ្លះនៅភ្នំពេញបារម្ភពីអនាគតមិនប្រាកដប្រជា ខណៈព្យាយាមអនុវត្តតាមវិធានការផ្លាស់ទី
Your browser doesn’t support HTML5
កាលពីថ្ងៃទី២ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ បានចេញបញ្ជាឲ្យ«រុះរើឬចល័ត បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗនិងសំណង់មិនរៀបរយ» នៅលើផ្ទៃនិងច្រាំងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងដែនដីទីក្រុងមួយនេះ ឱ្យបានមុន ថ្ងៃទី០៩ ខែមិថុនា ក្នុងមូលហេតុរក្សាសណ្ដាប់ធ្នាប់និងបរិស្ថាន។ សម្រាប់ប្រជានេសាទមួយចំនួន ដែលខ្លះបានរស់នៅនិងប្រកបរបបចិញ្ចឹមជីវិតតាមផ្ទះបណ្តែតទឹក និងទូកនេសាទពី ២០ឆ្នាំ ទៅ ៣០ឆ្នាំមកនេះ អនាគតរបស់ពួកគេមិនមានភាពប្រាកដប្រជានោះទេ។ ដូចអ្នកស្រី ម៉ាន នាង ប្រជានេសាទខ្មែរឥស្លាម បានលើកឡើង៖ «គេមានផ្ទះសម្បែងអ្នកធំអ្នកតូចអត់អីទេ។ ខ្ញុំអ្នកទូក អ្នកកម្សត់ នៅលើទូកហ្នឹងអណ្តែតដូចចកតាមទឹកហ្នឹង ខ្យល់បក់ទៅណាទៅហ្នឹងហើយ»៕