មានកត្តាជាច្រើនដែលរារាំងមិនឲ្យពលករខ្មែរនៅក្រៅប្រទេសទៅធ្វើការនៅកម្ពុជាវិញ ទោះជាកម្ពុជានឹងធ្វើសមាហរណកម្មអាស៊ាននៅដំណាច់ឆ្នាំនេះក្តី។
បញ្ហាទាំងនោះរាប់ទាំងរឿងប្រាក់ខែ ស្ថេរភាពប្រទេស និងទីផ្សារការងារ ការខ្វះ ជំនាញ ហើយនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ នេះជាការអះអាងរបស់លោក យឹម ស៊ីណន ប្រធានសមាគមពលករខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងហើយនឹង លោក ព្រីង ឆេង ពលករផ្នែកវេចខ្ចប់ផលិតផលគីមីក្នុងប្រទេសកូរ៉េ ខាងត្បូង។
Your browser doesn’t support HTML5
លោកទាំងពីរបានថ្លែងដូច្នេះក្នុងពេលធ្វើជាវាគ្មិននៃកម្មវិធី Hello VOA កាលពីថ្ងៃ ទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្តីអំពី «ចក្ខុវិស័យរបស់ពលករខ្មែរក្រៅប្រទេសចំពោះ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន»។
លោក យឹម ស៊ីណន និង លោក ព្រីង ឆេង ថ្លែងថា មុខជំនាញរបស់ពលករនៅក្រៅប្រទេសមានតែផ្នែកកសិកម្ម ផ្នែកចញ្ចឹមជ្រូក មានខាងផ្នែកវេចខ្ចប់ ផ្នែក ផ្សារដែក ឬធ្វើការងារដោយកម្លាំងប៉ុណ្ណោះ។ រឿងនេះទំនងជាគ្មានមុខជំនាញ ដែលអាចប្រកួតប្រជែងជាមួយប្រទេសអាស៊ានដែលអភិវឌ្ឍបានទេ។
ពលករនៅក្នុងប្រទេសថៃលោក ហាំង សាវី ផ្នែកវេចខ្ចប់ក៏បានអះអាងដែរថា លោកមិនចង់ធ្វើការងារក្នុងប្រទេសគេទេ បើមានការងារសមរម្យធ្វើក្នុងប្រទេស កម្ពុជា៕