ខណៈ​ប្រឈម​ការ​រិះគន់​ពី​អន្តរជាតិ ​អ៊ីស្រាអែល​រំឭក​ពិភពលោក​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ហាម៉ាស់

Your browser doesn’t support HTML5

ខណៈ​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ​មាន​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​តំបន់​ Gaza ​មេដឹកនាំ​អ៊ីស្រាអែល​កំពុង​ធ្វើការ​ធានា​ថា ​ពិភពលោក​មិន​ភ្លេច​ពី​សោកនាដ​កម្ម​នៃ​ការ​វាយ​ប្រហារ​មក​លើ​ជន​ស៊ីវិល​អ៊ីស្រាអែល ​ដែល​រួម​មាន​មនុស្ស​ចាស់ ​និង​កុមារ​ ដែល​បាន​បង្ក​ឡើង​ជា​សង្រ្គាម​នា​ពេល​នេះ។​ ស្រប​ពេល​បាតុកម្ម​បាន​រីក​រាលដាល​ទូទាំង​ពិភពលោក​នា​សប្តាហ៍​នេះ ​ក្រុម​មន្រ្តី​អ៊ីស្រាអែល​បាន​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​បរទេស​ឱ្យ​មក​ពិនិត្យ​មើល​កន្លែង​រង​ការ​វាយ​ប្រហារ ​និង​មើល​អ្នក​ជំនាញ​ផ្នែក​កោសល្យ​វិច្ច័យ​ធ្វើ​ការ​កំណត់​អត្ត​សញ្ញាណ​ជន​រងគ្រោះ​រាប់​រយ​នាក់។ ​លោក ​Yan Boechat​ បាន​ទៅទីនោះ​ និង​ជូន​សេចក្តី​រាយ​ការណ៍​ពី​ក្រុង ​Tel Aviv។ លោក ពិន ស៊ីសុវណ្ណ ជូន​សេចក្ដីប្រែសម្រួល៕ កំណត់​ចំណាំ៖​ សេចក្តី​រាយ​ការណ៍​នេះ​មាន​រូបភាព​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទស្សនា។