Facebook Live៖ មន្ត្រី​គ.ជ.ប បង្ហាញ​ពី​កិច្ចការ​សេសសល់ និង​នីតិវិធី​នៃ​ការ​រៀបចំ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ថ្មី

Your browser doesn’t support HTML5

លោក ហង្ស ពុទ្ធា មន្ត្រី​អ្នក​នាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​រៀបរាប់​ពី​កិច្ចការ​សេសសល់ បន្ទាប់​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់​ អាណត្តិ​ទី៤ បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ​២០១៧។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​បណ្តោះអាសន្ន​របស់​ គ.ជ.ប នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី៧ ខែមិថុនា​ខាង​មុខ​នេះ។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក ហង្ស​ ពុទ្ធា ជុំវិញ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​នីតិវីធី​នៃ​ការ​រៀបចំ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ថ្មី កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ កញ្ញា​ ហ៊ាន​ សុជាតា និងកញ្ញា​ ខាន់​ សុគុំមនោ នៃ VOA ផ្សាយ​បទ​សម្ភាសន៍​នេះ​ពី​ទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផ្ទាល់​តាមរយៈ​ហ្វេសប៊ុក។ សូម​លោក​អ្នក​នាង​ទស្សនា​វីដេអូ​នេះ​ដូចតទៅ៕