បទសម្ភាសន៍ VOA៖ គណបក្សកាន់អំណាចការពារដំណើរការរៀបចំការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ចូលរួម
Your browser doesn’t support HTML5
នៅក្នុងបទសម្ភាសន៍មួយជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ)ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានាទីក្រុងភ្នំពេញ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងតែខិតជិតចូលមកដល់។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងរវាងលោក ហ៊ុល រស្មី អ្នកយកព័ត៌មានឱ្យវីអូអេពីរាជធានីភ្នំពេញ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដូចតទៅ៖