ពលករចំណាកស្រុក៖ រដ្ឋាភិបាលកម្ពុជាគួរសម្រួលការរៀបចំឯកសារឱ្យពលករដែលត្រូវថៃចាប់ខ្លួនអាចធ្វើការស្របច្បាប់
Your browser doesn’t support HTML5
ចាប់តាំងពីដើមខែមិថុនាមក ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសដោយមិនមានឯកសាររាប់រយនាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ។ ក្រៅពីការចាប់បញ្ជូនពលកររាប់រយនាក់មកកម្ពុជាវិញ ក៏ឃើញមានការផ្សាយរបស់សារព័ត៌មានថៃ The Nation ថាមានការចាប់ខ្លួនពលករខ្មែរប្រមាណជា៤ពាន់នាក់ ក្នុងអំឡុងការចាប់ខ្លនពលករបរទេសផ្សេងទៀតជាងពីរម៉ឺននាក់នៅប្រទេសថៃ។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុក និងជាក្រុមការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា នៃវីអូអេថា រដ្ឋាភិបាលកម្ពុជាគួរសម្រួលការរៀបចំឯកសារដើម្បីឱ្យពលករទាំងនោះមានលទ្ធភាពធ្វើការស្របច្បាប់នៅប្រទេសថៃ៕