Hello VOA៖ អ្នកជំនាញថា រដ្ឋបាល លោក Biden បានចាក់គ្រឹះវត្តមានអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក
Your browser doesn’t support HTML5
មិនត្រឹមតែបានប៉ះប៉ូវភាពឆកល្វែងដែលបន្សល់ទុកដោយលោក ដូណាល់ ត្រាំ ដែលបានងាកចេញពីសមាគមអាស៊ានប៉ុណ្ណោះទេ លោក ចូ បៃដិន បានដាក់ចេញនូវយុទ្ធសាស្ត្រចំគោលដៅនិងបានចាក់គ្រឹះវត្តមានអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្ដង។ នេះជាការលើកឡើងរបស់ លោក ឱក សេរីសោភក្ដិ៍ ខណៈចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទអភិបាលកិច្ចល្អ ដែលចាក់ផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕