បទសម្ភាសន៍ VOA៖ មេដឹកនាំគណបក្សសង្គ្រោះជាតិប្តេជ្ញាចូលកម្ពុជាដើម្បីប្រឈមនឹងតុលាការ និងស្វែងរកការផ្សះផ្សារជាតិ
Your browser doesn’t support HTML5
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានប្តេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅដើមឆ្នាំ២០២១ ដើម្បីប្រឈមនឹងការចោទប្រកាន់នៅតុលាការ និងស្វែងរកការផ្សះផ្សារនយោបាយជាមួយនឹងគណបក្សកាន់អំណាច។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលនឹងដឹកនាំក្រុមប្រតិភូបានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍លើកនេះ គឺដោយសន្តិវិធីនិងសុឆន្ទៈ។ លោកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិកាំងថ្លែងថា លោកស្រីនិងមេដឹកនាំដទៃទៀត នឹងប្រើប្រាស់លិខិតឆ្លងដែននៃប្រទេសទីពីររបស់ខ្លួនសម្រាប់ការធ្វើដំណើរវិលចូលប្រទេសវិញ តាមការកោះហៅរបស់តុលាការរាជធានីភ្នំពេញដែលចោទប្រកាន់ពីបទក្បត់ជាតិ ដែលពួកគេយល់ថាធ្វើឡើងដោយហេតុផលនយោបាយ។ តទៅនេះ ជាបទសម្ភាសន៍រវាងលោក ម៉ែន គឹមសេងនៃវីអូអេ ជាមួយលោកស្រី មូរ សុខហួរ៕