សហភាព​អឺរ៉ុប​ថ្លឹងថ្លែង​ពី​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ឧស្សាហកម្ម​ពេជ្រ​រុស្ស៊ី

Your browser doesn’t support HTML5

សហភាព​អឺរ៉ុប​កំពុង​រំឭក​ខួប​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដោយ​មាន​ការដាក់​ទណ្ឌកម្ម​កាន់តែ​ច្រើន​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ការដាក់​ទណ្ឌកម្ម​កាលពី​ពេល​មុនៗ​បាន​ដៅ​លើ​របស់​ប្រើប្រាស់​ដូចជា​ប្រេង ឧស្ម័ន ធ្យូងថ្ម ដែកថែប បារី ស្រា Vodka និង​មាស។ ក៏ប៉ុន្តែ ទំនិញ​នាំ​ចេញ​ដ៏​សំខាន់​មួយ​ទៀត​របស់​រុស្ស៊ី​ដែល​ត្រូវ​គេ​សង្ឃឹម​ថា​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​​របស់​សហភាព​អឺរ៉ុប​ដែរ​នោះ​គឺ​ពេជ្រ។ អ្នកស្រី Lisa Bryant បាន​ទៅ​ដល់​ទីក្រុងAntwerp ដែល​ជា​រដ្ឋធានី​ពាណិជ្ជកម្ម​ពេជ្រ​ដ៏​ធំ​នៃ​ប្រទេស​បែលហ្ស៊ិក​ហើយ​រាយការណ៍​ឲ្យ​វីអូអេ។ លោក សាយ មុន្នី សូម​ជូន​សេចក្តី​ប្រែ​សម្រួល៕