Hello VOA អភិបាលកិច្ចល្អ៖ «ឆន្ទៈនយោបាយ»​ត្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​អចលនទ្រព្យ​និង​បណ្តាក់ទុន

Your browser doesn’t support HTML5

បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមួយចំនួនកំពុងប្រឈមនឹងការខាតបង់ទ្រព្យសម្បត្តិដោយសារតែអំពើឆបោករបស់ក្រុមហ៊ុនបណ្តាក់ទុននិងក្រុមហ៊ុនអចលនទ្រព្យខ្លះ ដូចជារឿងចម្រូងចម្រាសរបស់ក្រុមហ៊ុនស៊ីអាយស៊ី (CIC) និងក្រុមហ៊ុន Brilliant City World របស់ឧកញ្ញា ឡេង ចាន់ណា ជាដើម។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានពិនិត្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងនិងបង្កើតច្បាប់ បទបញ្ញត្តិ និងវិធានការត្រួតពិនិត្យដ៏ល្អជាច្រើន ដើម្បីត្រួតពិនិត្យលើសកម្មភាពខុសស្របច្បាប់និងមិនប្រក្រតីទាំងឡាយរបស់ក្រុមហ៊ុនឯកជន។ ក៏ប៉ុន្តែលោកបានសង្កេតឃើញថា នៅពេលដែលករណីមិនប្រក្រតីណាមួយកើតឡើងដោយមានពាក់ព័ន្ធនឹងអ្នកមានអំណាចនិងទ្រព្យធន ការអនុវត្តនិងពង្រឹងច្បាប់បទបញ្ញត្តិទាំងនោះហាក់យឺតយ៉ាវ ដោយសារតែការខ្វះ«ឆន្ទៈនយោបាយ»៕