ក្រុមហ៊ុនអាមេរិកាំង Apple ជាម៉ាក ល្បីល្បាញខ្លាំងនៅក្នុងពិភពលោក នេះបើយោងទៅតាមទិន្នន័យថ្មីបោះពុម្ភផ្សាយនៅថ្ងៃច័ន្ទ។
ក្រុមហ៊ុន Apple ឈ្នះក្រុមហ៊ុន Google ដ៏ធំមហិមា ដែល ស្ថិតនៅលើលំដាប់ថ្នាក់ខ្ពស់ហើយយោងទៅតាមការឲ្យលំដាប់ថ្នាក់ ទីផ្សារថ្មីកំពុងលូតលាស់ ក៏ចូលមកប្រកួតខ្លាំងដែរ។
Peter Walshe នាយកពិភពលោករបស់ក្រុមហ៊ុន Brandz ដែលដាក់លេខរៀងម៉ាកដ៏ល្បីឈ្មោះទាំងឡាយក្នុងពិភពលោក ។ លោកថ្លែងប្រាប់ វីអូអេ អំពីការចំរើនលូតលាស់របស់ទីផ្សារថ្មីកំពុងលូតលាស់ កើតឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
«បើលោកអ្នកក្រឡេកមើលក្រោយ ពី ៥ ឆ្នាំមុននៅឆ្នាំ ២០០៦ នៅពេលដែលយើងចាប់ផ្ដើមធ្វើលំដាប់ថ្នាក់ គេឃើញមាន ម៉ាកពីរ ប៉ុណ្ណោះមកពីប្រទេសចិន ក្នុងចំណោមក្រុមហ៊ុនចាត់ទុកល្បី ១០០ ហើយឥឡូវមានក្រុមហ៊ុន ១៩មកពី ក្រុមប្រទេស Bric និងប្រទេសម៉ិចស៊ីកូ។ ហេតុដូច្នេះហើយ ប្រទេសទាំងនោះមានលំដាប់ថ្នាក់ ១ភាគ៥ ក្នុងចំណោមក្រុមហ៊ុនចាត់ទុកមានម៉ាកល្បី»។
ក្រុមហ៊ុនថាមពលនៃប្រទេស ប្រេសិល Petrobras ជាប់លេខ៦១ ក្រុមហ៊ុនឥណ្ឌា Icici Bankជាប់លេខ៥៣ ហើយ ក្រុមហ៊ុនចិន ផ្នែកខាងការរុករកព័ត៌មាន Baidu ជាប់លេខ ២៩។
ក្រុមអ្នកជំនាញនិយាយថា សេដ្ឋកិច្ចអាហ្វ្រិកមានការលូតលាស់យ៉ាងឆាប់រហ័ស ហើយអាចលូតលាស់លឿនថែមទៀត ប្រហែលលើសពីក្រុមហ៊ុនចិន ក្នុងរយៈពេល៧ឆ្នាំខាងមុខនេះ។ ទ្វិបអាហ្វ្រិក មានដីល្អមិនទាន់ប្រើប្រាស់ ប្រមាណ ៦០ ភាគរយនៃទំហំដីក្នុងពិភពលោក ហើយក្រុមហ៊ុន១០០ មានប្រាក់ចំណូលលើសជាង ១ពាន់ លានដុល្លារ។
តែគ្មានក្រុមហ៊ុនអាហ្វ្រិកណាមួយជាប់លេខក្នុងចំណោមក្រុមហ៊ុនចាត់ទុក ល្បីឈ្មោះ ១០០ ។ លោក Walshe និយាយថាប្រទេសអាហ្វ្រិកនៅវែងឆ្ងាយណាស់ទំរាំអាចជាប់ក្នុងបញ្ជីនេះ ដោយសារតែទំហំដីនិងតម្លៃនៃទីផ្សារ ស្ថិតនៅឆ្ងាយច្រើនពីក្រោយ ប្រទេសឥណ្ឌានិង ចិន ។ តែ លោក និយាយថា អតិថិជននៅអាហ្វ្រិក កាន់តែរីកធំយ៉ាងលឿន ហើយមានអ្នកខ្លះមើលឃើញថា ក្រុមហ៊ុននៅបរទេសខ្លះ បានទទួលចំណេញច្រើន។
ម៉ាកក្រុមហ៊ុន បច្ចេកទេស មាន ១ ភាគ ៣ ក្នុងចំណោមក្រុមហ៊ុនល្បីឈ្មោះ ១០០ ។ ក្រុមហ៊ុន Apple ជាប់លេខ មួយ ឈ្នះក្រុមហ៊ុនGoogle ដែលមានលំដាប់ថ្នាក់លេខ ១អស់រយះពេល ៤ ឆ្នាំ មកហើយនោះ។
ប្រែសម្រួលដោយអ៊ូ ធួក