បេក្ខជនជាប់ឆ្នោតមេឃុំរបស់គណបក្សភ្លើងទៀនអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់
Your browser doesn’t support HTML5
បេក្ខជនជាប់ឆ្នោតមេឃុំចំណាលើក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក ដើម្បីលោកអាចបំពេញការងារជាមេឃុំជាប់ឆ្នោតបម្រើប្រជាពលរដ្ឋ។ លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានដោះលែងវិញពីបទ «ប្លន់» ក្នុងសំណុំរឿងប្រមាណ ២០ ឆ្នាំមុន។ លោក ស៊ុន ណារិន លោក ហាន ណូយ និងលោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេ ពីខេត្តកំពង់ធំ៕