Hello VOA អភិបាលកិច្ចល្អ៖ ការ​អនុវត្ត​ផែនការ​ថវិកា​ជាតិ​ឱ្យ​ប្រសិទ្ធភាព ទាមទារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ដោយ​បន្ថយ​ចំណាយ​លើ​មន្ត្រី​រាជការ

Your browser doesn’t support HTML5

គ្រាដែលគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិភាក្សាកំណត់យកទឹកប្រាក់ប្រមាណ ៩,៣០០លានដុល្លារអាមេរិក សម្រាប់ផែនការថវិកាជាតិឆ្នាំ ២០២៥ បញ្ហាចម្បងមួយត្រូវបានកត់សម្គាល់ដោយអ្នកជំនាញដែលតម្រូវឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅលើរដ្ឋបាលសាធារណៈរបស់ខ្លួន។ នៅក្នុងកម្មវិធី Hello VOA ស្តីពីអភិបាលកិច្ចល្អនាខែវិច្ឆិកានេះ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានជំរុញឲ្យរដ្ឋាភិបាលបន្ថយចំណាយដែលស្មើនឹងប្រមាណ ៤៥% នៃលើថវិកាជាតិលើមន្ត្រីរាជការកម្ពុជា ដោយពិចារណាលុបចោលមុខតំណែង ឬតួនាទីដែលជាន់គ្នា និងដែលគ្មានប្រសិទ្ធភាពនៅក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្នាក់ជាតិ។ លោកថា ការធ្វើដូច្នេះអាចនឹងជួយរក្សាតុល្យភាពបានមួយកម្រិតនៃចំណាយនិងចំណូលរបស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងប្រទេស៕