សម្រាំង​ព័ត៌មាន​ប្រចាំ​ថ្ងៃ៖ ១៦​​ តុលា ២០២៤

  • VOA Khmer

Your browser doesn’t support HTML5

នៅ​ក្នុង​កម្មវិធី​សម្រាំង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ នៅ​ថ្ងៃពុធ​​​​នេះ​ លោកម៉ែន គឹមសេង​នៃ​វីអូអេ​សូម​រាយការណ៍​ជូន​ព័ត៌មាន​សំខាន់​ចំនួន​៤​គឺ​​អាមេរិក​ព្រមាន​ផ្តាច់​ជំនួយ​យោធា​បើ​អ៊ីស្រាអែល​មិន​បើក​ច្រក​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា។ ​ប្រធានាធិបតី​អ៊ុយក្រែន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​អូតង់​ទទួល​ជា​សមាជិក​ដោយ​មិន​មាន​លក្ខខណ្ឌ។ ប្រធានាធិបតី​ចិន​សម្តែង​ចេតនា​ចង់​ចងមិត្ត​និង​ជា​ដៃគូ​របស់​អាមេរិក។ បេក្ខជន​ប្រធានាធិបតី​អាមេរិក​ប្រឹងប្រែង​ទាក់ទាញ​អ្នកគាំទ្រ​នៅ​តាម​រដ្ឋ​ប្រកួត​ប្រជែង​ខ្លាំង។