សវនាការ​កាត់ក្ដី​លោក Chauvin ក្នុង​សប្ដាហ៍​ទី​មួយ​មាន​ការ​បង្ហាញ​វីដេអូ​រន្ធត់ និង​សក្ខីកម្ម

Your browser doesn’t support HTML5

សប្ដាហ៍​ទីមួយ​នៃ​សវនាការ​កាត់ក្ដី​លោក Derek Chauvin អតីត​ប៉ូលិស​ស្បែក​ស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទៅ​លើ​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ មាន​ការ​បង្ហាញ​វីដេអូ និង​ការ​ផ្ដល់​សក្ខីកម្ម​ដ៏​សោកសៅ​អំពី​ការ​ចាប់​ខ្លួន​លោក Floyd។ លោក Mike O’Sullivan រាយការណ៍​ថា ថ្នាក់ដឹកនាំ​របស់​លោក Chauvin បាន​ចោទសួរ​អំពី​ទង្វើ​របស់​លោក Chauvin ខណៈ​មេធាវី​របស់​លោក Chauvin បាន​ព្យាយាម​បញ្ជាក់​ហេតុផល​ដើម្បី​ការពារ​លោក។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល​សេចក្ដីរាយការណ៍​នេះ៕