លោក Donald Trump ទទួលយកការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតី បក្សសាធារណរដ្ឋ
Your browser doesn’t support HTML5
សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋបានបញ្ចប់កាលពីយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងសុន្ទរកថារបស់បេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សគឺអតីតប្រធានាធិបតីលោក Donald Trump។ លោក Trump បានអង្គុយនៅក្នុងជួរទស្សនិកជនមើលសន្និបាតជាតិនេះអស់ពេញមួយសប្តាហ៍មកហើយ ប៉ុន្តែថ្ងៃព្រហស្បតិ៍ជាសុន្ទរកថាសាធារណៈដំបូងរបស់លោកចាប់តាំងពីលោកបានក្លាយជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាតិជាន់ខ្ពស់នៃ VOA ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូននូវទិដ្ឋភាព និងសំឡេងពីទីក្រុង Milwaukee រដ្ឋ Wisconsin តាមរយៈការធ្វើសេចក្ដីរាយការណ៍អំពីព្រឹត្តិការណ៍នេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖