កម្រង​រូបភាព​៖ ស្ថានការណ៍​វិវត្តន៍​នៅថ្ងៃអាទិត្យ​នៅប្រទេស​តួកគី

លោក​ប្រធានា​ធិបតី​ Recep Tayyip Erdogan (ខាង​ឆ្វេង) ចូលរួម​ពិធីបុណ្យ​សព​នៃជន​រងគ្រោះ​នៃការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅវិហារ​ Fatih ក្នុង​ទីក្រុង Istanbul ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។

ខ្មាន់​កាំភ្លើងSniperប្រដាប់​ដោយ​កាំភ្លើង​ធុនធ្ងន់​យាមល្បាត​រថយន្ត​លោក​ប្រធានា​ធិបតី​Recep Tayyip Erdogan ចូលរួម​ក្នុងពិធី​បុណ្យសព​នៃជនរង​គ្រោះនៃ​ការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច​ក្នុង​ទីក្រុង Istanbul ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦។

សាច់​ញាតិ​នៃជនរង​គ្រោះដែល​ជាអ្នក​ភូគុព្ភ​សាស្រ្ត​ឈ្មោះ Cuma Dag អាយុ​៣៩ឆ្នាំ ដែល​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់រះ​ពីឧទ្ធម្ភាចក្រ​​អំឡុងពេល​តវ៉ាប្រឆាំង​នឹងការ​ធ្វើរដ្ឋប្រហារ​យោធា​មិនបានសម្រេច​ពី​ថ្ងៃសុក្រ​កន្លង​ទៅនេះ កំពុង​សំដែង​ការអាលោះ​អាល័យ​ក្នុងពិធីបុណ្យសព​ក្នុងរដ្ឋធានី​អង់ការ៉ា ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។

បុគ្គលិក​យោធាតួកគី​ ដែលបាន​ជិះឧទ្ធម្ភាចក្រ​យោធាប្រភេទ​ Blackhawk ត្រូវបាន​បញ្ជូនទៅមន្ទីរ​កាត់ក្តី​នៅក្នុង​ទីក្រុង Alexandroupolis ភាគខាង​ជើងប្រទេស​ក្រិក ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ ឧទ្ធម្ភាចក្រ​យោធាប្រភេទ​ Blackhawk ដែលមាន​បុគ្គលិកយោធា​ចំនួន៧រូប​ និងជនស៊ីវិល​ម្នាក់ បាន​ចុះចត​ក្នុងទីក្រុង​មួយនៃ​ប្រទេសក្រិក​ ដែលពួកគេ​បានស្នើ​សុំសិទ្ធិ​ជ្រកកោន​នៅទីនោះ។

ប្រជាជន​ទាត់ និងវាយ​ដំយោធាតួកគី​មួយរូប​ ដែលបានចូលរួម​ក្នុងការធ្វើ​រដ្ឋប្រហារ​​មិនបាន​សម្រេច នៅលើ​ស្ពាន Bosporus Bridge នៃទី​ក្រុងIstanbul ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។

ប្រជាជន​ចាប់ខ្លួនយោធា​តួកគីម្នាក់​ដែលបាន​ចូលរួម​ក្នុងការធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច នៅលើ​ស្ពាន Bosporus Bridge នៃ​ទីក្រុងIstanbul ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។

Moskva - Rusiya prezidenti Vladimir Putinin illik mətbuat konfransı



 

រថក្រោះ​ត្រូវបានដាក់​ពង្រាយនៅខាង​មុខទីបញ្ជាការ​នាយឧត្តមសេនីយ៍​តួកគី​ ក្នុងរដ្ឋធានី​អង់ការ៉ា ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។

អ្នកដំណើរ​អូសវ៉ាលី​របស់ពួកគេ​បន្ទាប់ពី​មកបានមក​ដល់អាកាស​យានដ្ឋានSabiha Gokcen ក្នុងទី​ក្រុងIstanbul ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ ដោយ​មិនអាច​ផ្តួលរំលំ​ប្រធានាធិបតី​ដែលជា​បុរសខ្លាំង​ប្រចាំ​ប្រទេស​បាន​ រដ្ឋប្រហារយោធា​មិនបាន​សម្រេច អាច​នឹងជួយពង្រឹង​ការកាន់​កាប់អំណាច​ និង​ប្រជាប្រិយ​ភាពរបស់លោក​ប្រធានាធិបតី​ Recep Tayyip Erdogan ទៅវិញ។

ភ្ញៀវទេសចរ​ជនជាតិ​អាល់ហ្សេរី ថតរូប​Selfie នៅខាង​មុខរថក្រោះ​ដែលបោះបង់​ចោលបន្ទាប់​ពីរដ្ឋប្រហារ​មិនបាន​សម្រេច នៅទីលាន​ Taksim Square ក្នុងទី​ក្រុងIstanbul ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។