គណបក្សប្រជាធិបតេយ្យធ្វើឱ្យគណបក្សសាធារណរដ្ឋជាប់កំណត់ត្រាតាមរយៈការបោះឆ្នោតលើសិទ្ធិបន្តពូជ

Your browser doesn’t support HTML5

ការជជែកដេញដោលគ្នាអំពីសិទ្ធិក្នុងការរំលូតកូនបានធ្វើឱ្យមានការបែងចែកនយោបាយអាមេរិកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ប៉ុន្តែរយៈពេលពីរឆ្នាំបន្ទាប់មក ក្រោយពីតុលាការកំពូលអាមេរិកលុបចោលច្បាប់ Roe versus Wade ដែលអនុញ្ញាតឱ្យរដ្ឋទាំង ៥០ ជាអ្នកសម្រេចវិញ ទំព័រថ្មីមួយក៏បានបើកឡើង នោះគឺការជជែកដេញដោលគ្នាលើការពន្យារកំណើត។ អ្នកឆ្លើយឆ្លងព័ត៌មាននៅសភារបស់ VOA អ្នកស្រី Katherine Gypson រាយការណ៍អំពីការប្រជែងគ្នានៅឆ្នាំបោះឆ្នោតជុំវិញការពន្យារកំណើតនិងការមានគភ៌ដោយប្រើវិទ្យាសាស្ត្រ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕