គណបក្សប្រជាធិបតេយ្យប្រឈមបញ្ហាប្រឈមថ្មី ក្រោយលោក Biden ដកបេក្ខភាពចេញពីយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤
Your browser doesn’t support HTML5
ក្រោយមានការសង្ស័យជាច្រើនសប្តាហ៍និងសម្ពាធយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យរបស់លោកផ្ទាល់ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ចប់យុទ្ធនាការបោះឆ្នោតប្រកួតតំណែងប្រធានាធិបតីមួយអាណត្តិទៀតនិ ងការគាំទ្រអនុប្រធានាធិបតីរបស់លោកគឺលោកស្រី Kamala Harris ជាអ្នកបន្តវេនពីលោកបានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្លានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។ លោក Richard Green នៃ VOA រាយការណ៍បន្ថែមអំពីថា តើការដកខ្លួនរបស់លោក Biden ធ្វើឱ្យមានការប្រែប្រួលអ្វីខ្លះនៅក្នុងការប្រកួតតំណែងប្រធានាធិបតីឆ្នាំ ២០២៤ នេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕