ក្រុមប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ​ប្រមូល​ផ្តុំគ្នា​ចំពេលមាន​សន្ទុះ​គាំទ្រ​​​លោកស្រី Harris

Your browser doesn’t support HTML5

នៅ​ក្នុងការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ក្រុម​ប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សប្តាហ៍​នេះ​ នឹង​ប្រារព្ធ​ពិធី​អបអរ​សាទរ​លោកស្រី​អនុប្រធានាធិបតី​ Kamala Harris និង​អភិបាលរដ្ឋ Minnesota លោក Tim Walz ជា​បេក្ខជន​ប្រធានាធិបតី​និង​បេក្ខជន​អនុប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​នៅ​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ពួក​អស់​លោក​ទាំងអស់​នឹងជួប​ប្រជុំគ្នា​នៅ​ទីក្រុង Chicago រដ្ឋ​ Illinois។ អ្នកស្រី Carolyn Presutti អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​របស់ ​VOA ​​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ពិនិត្យ​មើល​ការ​ប្រឈម​មុខគ្នា​ពី​សន្និបាត​កន្លង​មក​ និង​របៀប​ដែល​ការ​គាំទ្រ​សម្រាប់​បេក្ខជន​របស់​គណបក្ស​ដែល​បាន​កើន​ឡើង​ចាប់​តាំងពី​លោក​ប្រធានាធិបតី Joe Biden ចាក​ចេញ​ពីការ​ប្រកួត​ប្រជែង។ លោក​ សុខ ខេមរា ​នៃ ​វីអូអេ​ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖