​រូបភាព​ជុំវិញ​ពិភពលោក ០៩ ធ្នូ ២០១៩

  • VOA English

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​វិមាន Elysee នៅ​ក្រុង​ប៉ារីស ដើម្បី​ស្វែងរក​ការ​បញ្ចប់​ការ​ប្រយុទ្ធគ្នា​នៅ​ភាគខាង​កើត​អ៊ុយក្រែន។

​បាតុករ​អ៊ីរ៉ាក់​លោត​ហក់​អំឡុងពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ជិត​ទន្លេ Tigris ក្នុង​ក្រុង​បាកដាដ។

បវរកញ្ញា Zozibini Tunzi មក​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង​ត្រេកអរ​ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​នៅ​ក្រុង Atlanta រដ្ឋ Georgia កាល​ពី​ថ្ងៃទី០៨ ខែ​ធ្នូ ឆ្នាំ​២០១៩។

​បុរស​ជនជាតិ​លីបង់​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​លិច​ទឹក​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​នៅក្រុង​ប៉េរូត។

​កូនខ្លាឃ្មុំ​ផេន​ដា​ឈ្មោះ «Meng Yuan» និង «Meng Xiang» នៅ​អំឡុងពេល​ពិធី​ដាក់​ឈ្មោះ​មួយ​នៅ​សួន​សត្វ​ក្រុង​ប៊ែកឡាំង​ ​ប្រទេស​អាល្លឺម៉ង់។

កុមារ​ម្នាក់​ជិះ​ទោង​លេង​នៅ​ឆ្នេរ​ Lhoknga ក្នុង​ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី។

រលកបោកមក​លើ​ជញ្ជាំង​ទប់​មួយ​នៅ Saint Jean de Luz ប្រទេស​បារាំង។

​សត្វ​ចាប​ទុំ​លើ​សត្វ​ក្តាប់​នៅ​ក្រុង Moenchbruch ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៩។