រូបភាពជុំវិញពិភពលោក ៣០ ធ្នូ ២០១៦

  • VOA

មន្ត្រី​ចិន​កំពុង​ឈរ​​មើល​ខណៈ​កម្មករ​កំពុង​រៀបចំ​ភ្លុក​ដំរី​សម្រាប់​កម្ទេច​ចោល​ ក្នុង​អំឡុង​ពេល​ពិធី​មួយ​នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​ឧសភា ឆ្នាំមុន។ ភ្លុក​ដំរី​ជាង​៦៦៦គីឡូកក្រាម​​ត្រូវ​បាន​រឹបអូស​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ធ្វើ​ជំនួញ​ដោយ​ខុស​ច្បាប់។

A rebel fighter rests with his weapons behind sandbags at insurgent-held al-Rashideen, Aleppo province, Syria, Dec. 30, 2016.
ជន​សកម្មប្រយុទ្ធរបស់​ក្រុម​ឧទ្ទាម​ម្នាក់​កំពុង​សម្រាក​នៅ​ជិត​កាំភ្លើង​នៅ​ខាង​ក្រោយ​បាវ​​ដីខ្សាច់ នៅ​តំបន់ al-Rashideen ដែល​កាន់កាប់​ដោយ​ពួក​បះបោរ នៅ​ក្នុង​ក្រុង​ Aleppo។

A motorist drives through a snow storm in Durham, Maine, Thursday, Dec. 29, 2016. A nor'easter is expected to drop 12 to 18 inches of snow on parts of Maine.
បុរសម្នាក់​កំពុង​ជិះ​ម៉ូតូ​កាត់​ព្យុះទឹកកក​នៅ​ក្រុង​ Durham រដ្ឋ Maine សហរដ្ឋ​អាមេរិក។ តំបន់​ខ្លះ​នៃ​រដ្ឋ Maine ត្រូវ​គេ​ព្យាការណ៍​ថា​នឹង​មាន​ទឹកកក​ធ្លាក់​កម្រាស់ ១២ ទៅ ១៨ អ៊ីញ។

ក្មេងប្រុស​ម្នាក់​ឈ្មោះ Theo Bradeen អាយុ ៥​ ឆ្នាំ ប្រតិកម្ម​ទៅ​នឹង​អាកាស​ធាតុ​ត្រជាក់​ខណៈ​គាត់​ចេញ​ពី​សាឡាង​ដែល​បាន​ធ្វើ​ដំណើរ​ពី​កោះ Peaks ទៅ​ Portland ក្នុង​រដ្ឋ​ Maine។

អតិថិជនកំពុងទិញ​ពងមាន់​ដែល​គេ​លក់​បញ្ចុះ​តម្លៃ​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាង​ត្បូង។ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ត្រូវ​បាន​លុបចោល ខណៈ​ប្រទេសនេះ​ជួប​វិបត្តិ​ជំងឺ​ផ្តាសសាយ​បក្សី។

គ្រូ​បូរាណ​ជនជាតិ​ប៉េរូកំពុង​សម្តែង​ការ​ព្យាករណ៍​មួយ ដោយ​មាន​កាន់​រូបថត​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro។

យុវជន​ដែល​ជា​អ្នក​សរសេរ​ប្លក់ ឈ្មោះ Amos Yee បាន​មក​ដល់​តុលាការ​នៅ​ប្រទេស​សិង្ហបុរី។ ប្លក់​របស់​គាត់​ដែល​មាន​លក្ខណៈ​ជេរប្រមាថ បាន​ធ្វើ​ឲ្យ​គាត់​ជាប់គុក​ចំនួន​២ដង នៅ​ក្នុង​ប្រទេស​នេះ។ ឥឡូវ​នេះ គាត់​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក។

ឡានល្បាតរបស់អាមេរិកមួយ​គ្រឿង​ត្រូវ​បាន​គេ​ឃើញ​នៅ​ជិត​ជញ្ជាំង​ដែល​ពុះ​ចែក​ព្រំដែន​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក គឺ​នៅ​ជាយក្រុង​ Ciudad Juarez ក្នុង​ប្រទេស​ម៉ិកស៊ិក។

ក្រុមជនភៀសខ្លួនកំពុងឈរនៅជិតតង់ស្នាក់អាស្រ័យ​របស់​ពួក​គេ​នៅ​ Dadaab ជិត​ព្រំប្រទល់​រវាង​ប្រទេស​កេនយ៉ា និង​ប្រទេស​សូម៉ាលី។ 

ប្រធានាធិបតីម៉ុងតេណេហ្គ្រោ Filip Vujanovic កំពុង​ចុះ​កិច្ច​ព្រមព្រៀង​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីសស្តីពី​បម្រែបម្រួល​អាកាសធាតុ នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពីខែមេសា​។

ក្រុមអ្នកសារព័ត៌មាន​កំពុង​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​អាគារ​ប្រឹក្សាជាតិ​សម្រាប់​សារព័ត៌មាន​និង​ការបោះពុម្ព​ នៅ​ទីក្រុង​ខាទុម ប្រទេស​ស៊ូដង់។

សត្វឆ្កែ​ ឈ្មោះ Sutter Brown កំពុង​មើល​ជុំវិញ​ខ្លួន​ខណៈ​ម្ចាស់​របស់​វា​គឺលោក Jerry Brown ដែល​ជា​អភិបាល​រដ្ឋ California (រូបទី​៣​ពីខាង​ស្តាំ) និយាយ​ជាមួយ​អ្នក​កាសែត បន្ទាប់ពី​លោក​បាន​បោះ​ឆ្នោត​នៅ​ Sacramento។ សត្វ​ឆ្កែ​នេះ​បាន​ស្លាប់​ហើយ​កាល​ពី​ថ្ងៃ​៣០ ខែ​ធ្នូ។

ផ្លូវ​ចូល​ទៅ​កាន់​មាត់ទន្លេ​នៅ​ជិតក្រុង​ Centreville រដ្ឋ Maryland ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រតិភូ​រុស្ស៊ី​អស់​ជា​ច្រើន​ឆ្នាំ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការបរទេស​រារាំង​មិន​ឲ្យ​អ្នក​កាសែត​ចូល​។