រូបភាព​ជុំវិញ​ពិភពលោក ០៣ ធ្នូ ២០១៩

កម្មករ​ជញ្ជូន​សម្ភារៈ​អគារ​ចេញ​ពី​នាវា​មួយ​ក្នុង​ទីក្រុង Gabtoli ជាយក្រុង​ Dhaka ប្រទេស​បង់ក្លាដែស។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ស្តាប់​លោ​ក​ប្រធានាធិបតី​បារាំង Emmanuel Macron និយាយ​អំឡុង​កិច្ច​ប្រជុំ​នៅ​ Winfield House ទីក្រុងឡុងដ៍។

រថយន្ត​មួយ​គ្រឿង​បើក​នៅ​តាម​ផ្លូវ​ពេញ​ដោយ​ព្រិលនៅទីក្រុង Highland Falls រដ្ឋ New Jersey។

សកម្មជន​អាកាស​ធាតុ​ Greta Thunberg គ្រវី​ដៃ​ខណៈដែល​នាង​បាន​មកដល់​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់​​តាម​ទូក La Vagabonde។

បាតុករ​ម្នាក់ម៉ាស្សា​ឲ្យ​​បុរស​ម្នាក់នៅពេល​ដែល​ប៉ូលិស​កូបកម្មប្រឈម​ជាមួយ​នឹង​បាតុករ​ផ្សេងទៀត​អំឡុង​បាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល​មួយ​ក្នុង​ទីក្រុង Plaza Italia ទីក្រុង Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​០២ ធ្នូ ឆ្នាំ២០១៩។

ប្រជាជន​ហ្វីលីពីន​នៅតាម​ដងផ្លូវ​បន្ទាប់ពី​ខ្យល់ព្យុះ​ទីហ្វុង​ Kammuri បក់បោក​ក្នុង​ទីក្រុង Camalig ប្រទេស​ហ្វីលីពីន។

ភ្ញៀវទេសចរ​បាន​មក​ទស្សនា​សួន​ច្បារ Koishikawa Korakuen ក្នុង​ទីក្រុង​តូក្យូរ​ប្រទេស​ជប៉ុន ដើម្បី​មើល​ពណ៌​នៃរដូវស្លឹកឈើ​ជ្រុះ។

កីឡាករ​បាល់ទាត់​នៃ​ក្រុម​ Barcelona លោក Lionel Messi ថត​រូប​ជាមួយ​នឹង​ពានរង្វាន់បាល់មាស​ចំនួន​៦​ក្នុង​កម្មវិធី​រង្វាន់ Golden Ball ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​០២ ខែធ្នូ​ ឆ្នាំ២០១៩។