​រូបភាព​ជុំវិញ​ពិភពលោក​ ០៣​ ធ្នូ ២០១៨​ 

  • VOA English

សុនខ​បម្រើការ​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក George H.W. Bush នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មុន​ពេល​លោក​ទទួល​អនិច្ចកម្ម ដេក​នៅ​ខាង​មុខ​មឈូស​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង​ Houston រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ ​

ជំទាវ​ទី​មួយ​​របស់​​ចិន​លោក​ស្រី Peng Liyuan ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ជំទាវទីមួយ​របស់​ប៉ាណាម៉ា​លោកស្រី Lorena Castillo អំឡុងពេល​ជំនួប​រវាង​ប្រធានាធិបតី​ចិន​និង​ប៉ាណាម៉ា​នៅ​ក្រុង​ប៉ាណាម៉ា។ 

​ព្រះសង្ឃ​ទី​បេ​ចូលរួម​ក្នុង​ពិធី​បុណ្យ​បូជា​សព​មួយ​នៅ​ក្រុង​ Dharmsala ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី០៣​ខែ​ធ្នូ ឆ្នាំ​២០១៨។ 

​រ៉ូកែត​ Soyuz MS-11 ដឹក​អវកាសយានិក​រុស្ស៊ី​ អាមេរិក និង​កាណាដា​ ចេញពី​លេនដ្ឋាន​ Baikonur Cosmodrome បន្ទាប់​ពី​ការ​បរាជ័យ​នៅ​ក្នុង​បេសកកម្ម​បង្ហោះ​ដំបូង​កាល​ពី​ខែ​តុលា។ 

​សត្វ​ស្ទាំង​ហោះ​ចាប់​ទន្សាយ​មួយ​អំឡុងពេល​ការ​ប្រកួតប្រជែង​ប្រមាញ់​មួយ​ក្នុង​ក្រុង​ Almaty ប្រទេស​កាហ្សាស្តង់ កាល​ពី​ថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ​២០១៨។ 

កាំជ្រួច​បាញ់​ឡើង​ អម​ជាមួយ​ដើម​គ្រិស្តម៉ាស​នៅ​រដ្ឋធានី​បេរ៉ូត​ ប្រទេស​លីបង់។ 

​កុមារជនភៀសខ្លួន​ស៊ីរី​មើល​ការ​ខូចខាត​ បន្ទាប់⁠ពី​មាន​អគ្គីភ័យ​ឆាបឆេះ​នៅ​ជំរំ​មួយ​ក្នុង​ភូមិ​ Yammouneh ប្រទេស​លីបង់។

កន្រ្តក​វិល​អម​ដោយ​ពន្លឺ​ចែងចាំ​ ស្រប​ពេល​ព្រះ​អាទិត្យ​លិច​នៅ​ក្រុង​ Nice ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ​២០១៨។ 

​ឆ្មា​មួយ ក្បាល​​អង្គុយ​ក្រោម​ដើម​គ្រិស្តម៉ាស​នៅ​ក្រុង​ឡុងដិ៍ ប្រទេស​អង់គ្លេស។