រូបភាពជុំវិញពិភពលោក ២៨ ធ្នូ ២០២០
មនុស្សម្នាក់ដើរលើដងផ្លូវដែលគ្របដណ្តប់ដោយព្រិលទឹកកកនៅទីក្រុង Whitmore ស្រុក Staffordshire នៃចក្រភពអង់គ្លេស។
លោក Jos Hermans អាយុ ៩៦ ឆ្នាំ គឺជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសប៊ែលហ្ស៊ិក ដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNtech។
កម្មករកំពុងជញ្ជូនធ្យូងថ្មនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
លោក Jorge Perez តម្រង់ជួរដើម្បីយកឧស្ម័នអ៊ុកស៊ីហ្សែនឲ្យសមាជិកគ្រួសារម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ នៅទីក្រុងម៉ិកស៊ិក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
សត្វស្លាប Black Bulbul កំពុងស៊ីចំណីនៅលើដើមឈើមួយដើមដែលគ្របដណ្តប់ដោយព្រិលទឹកកក នៅទីក្រុង Dharmsala ប្រទេសឥណ្ឌា។
លោក John Drake (ឆ្វេង) និងមន្ត្រីប៉ូលិសឱបក្រសោបគ្នា បន្ទាប់ពីថ្លែងនៅក្នុងសន្និសីទកាសែតមួយស្តីអំពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
ពលរដ្ឋបារាំងដើរកាត់ឆ្នេរខ្សាច់ La Torche ដែលពោរពេញដោយពពុះទឹកសមុទ្រស្ថិតនៅភាគខាងលិចប្រទេសបារាំង ខណៈព្យុះ Bella បានបង្កជាភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅតំបន់ភាគច្រើនក្នុងប្រទេសបារាំង។
ទូកក្តោងមួយកំពុងធ្វើដំណើរលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកនៃតំបន់ឆ្នេរ Venice នាពេលថ្ងៃលិចក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។