រូបភាព​ជុំវិញ​ពិភពលោក ២៥ ធ្នូ ២០១៨

បុរស​ម្នាក់​ស្លៀក​ពាក់ជា​ Santa Claus ហើយ​ឌុបក្មេង​នៅ​ក្នុង តុកតុក​ជាយក្រុង Najaf​ ប្រទេស​អ៊ីរ៉ាក់។

ស្រ្តី​ម្នាក់​ដើរ​កាត់​រូប​បដា Santa Claus ដ៏ធំមួយ​នៅរមណីយដ្ឋាន​លំហែកាយ​មាត់សមុទ្រ​មួយ​ក្នុង​ទីក្រុង​ឌូបៃ អេមីរ៉ាតអារ៉ាប់រួម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump និង​ស្រ្តី​ទី១ Melania Trump និយាយ​ទូរសព្ទ​នៅ​ក្នុង​សេតវិមានអំពី​ទីតាំង​របស់ Santa ពីបន្ទាយអាកាស​ការពារជាតិ​នៅ​ភាគខាងជើង​អាមេរិក​នៅ​ក្នុង​យប់​មុន​ថ្ងៃ​បុណ្យ​គ្រឹស្តម៉ាស​កាលពី​ថ្ងៃទី​២៤​ ខែធ្នូ ឆ្នាំ២០១៨។

គ្រិស្ត​សាសនិក​កំពុង​អធិដ្ឋាន​សរសើរ​តម្កើង​ព្រះនិង​ច្រៀងដើម្បី​អបអរ​ពិធី​បុណ្យ​គ្រិស្តម៉ាស​នៅ​Baptist Community នៃ​ទន្លេ Congo ក្នុង​ទីក្រុង​ Loma សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោអំឡុង​ថ្ងៃ​បុណ្យ​ឈប់សម្រាក​សាសនា​គ្រិស្ត។

សមាជិក​នៃ​ក្លឹប​ហែលទឹក«Berlin seals» ហែល​ទឹក​នៅ​ក្នុង​បឹង Orankesee ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

អ្នក​ថតរូប​ម្នាក់​ឈរ​មាត់ស​មុទ្រ​ខណ​ដែល​ព្រះ អាទិត្យ​លិច​និង​មាន​រន្ទះ​បាញ់​មួយ​នៅ​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​រលកយក្ស​ស៊ូណាមិ​បក់បោក​នៅ​ក្នុង​ទីក្រុង Carita ប្រទេស​ឥណ្ឌូណេស៊ី។