​​រូបភាព​ជុំវិញ​ពិភពលោក​ ២៤ ធ្នូ ២០១៨​

  • VOA English

អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េខាងត្បូង​ស្លៀកពាក់​ក្នុង​សំលៀកបំពាក់​តាណូអែល​បោះ​មួក​ណូអែល​អំឡុងពេល​ពិធី​មួយ​មុន​ពេល​ចេញ​ចែក​កាដូ​នៅ​ក្រុង​សេអ៊ូល។

មនុស្សម្នា​ស្លៀកពាក់​ជា​ Father Frost និង​Snow Maiden ចូលរួម​ក្នុង​ក្បួន​ដើរ​មួយ​នៅ​ថ្ងៃ​មុន​បុណ្យ​ណូអែល​ នៅ​ក្រុង​មីង្គស៍ ប្រទេស​បេឡារុស។

​រូបភាព​ពី​អាកាស​បង្ហាញ​ពី​វិហារ​អាស៊ីរី​មួយ​នៅ​ទីលាន​ Manger Square ក្នុង​ក្រុង​ Bethlehem តំបន់​West Bank។

មន្រ្តី​ប៉ូលិស​ឆែក​ក្នុង​វិហារ​ Ignatius មុន​ពេល​ពិធី​បុណ្យ​ណូអែល​ក្នុង​ក្រុង Cimahi ខេត្ត​ West Java ប្រទេស​ឥណ្ឌូនេស៊ី។ 

​មិត្តភក្តិ និង​សាច់ញ្ញាតិ​លើក​មឈូស​ដាក់​សព​កុមារី​ Jakelin Caal អាយុ​ ៧ឆ្នាំ​ ទៅ​កាន់​ភូមិ​San Antonio Secortez នៅ​ក្រុង Raxruha ប្រទេស​ក្វាតេមាឡា។ កុមារី Jakelin Caal បាន​ប្រគល់​ខ្លួន​ឲ្យ​កងល្បាត​ព្រំដែន​អាមេរិក​ កាល​ពី​ដើម​ខែ​ធ្នូ និង​បាន​ស្លាប់​បន្ទាប់​ពី​កើត​មាន​ជំងឺ​គ្រុន​ក្តៅ​​ពេល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ដោយ​ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​អាមេរិក​។ 

បុរសម្នាក់​រុះរើ​សំណល់​ចេញ​ពី​តំបន់​ខ្លួន​រស់​នៅ​ បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមិ​បាន​បោកបក់​មក​លើ​ក្រុង​ Anyer ប្រទេស​ឥណ្ឌូនេស៊ី។ 

អ្នក​​ចូលរួម​ក្នុង​សំលៀកបំពាក់​ប្រពៃណី​ម៉ុងហ្គោលី​ ជិះ​សេះ​នៅ​អំឡុង​ពេល​កម្មវិធី​សម្ពោធ​ពិព័រណ៍​រដូវ​ធ្លាក់​ទឹកកក​ Naadam ក្នុង​ក្រុង​ Hulunbuir កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ 

មនុស្ស​ម្នា​មើល​រូបសំណាក​ធ្វើ​ពី​ទឹកកក​នៅ​សួន​Ice and Snow World មុន​ពេល​ពិធី​បុណ្យ​រូបសំណាក​ធ្វើ​ពី​ទឹកកក​ នៅ​ក្រុង​ Harbin ខេត្ត​ Heilongjiang ប្រទេស​ចិន​កាល​ពី⁠ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។

ព្រះ​ចន្ទ​បញ្ចេញ​ពន្លឺ​ពី​ក្រោយ​ការ​តុបតែង​លម្អ​សម្រាប់​បុណ្យ​ណូអែល​ ខណៈ​ដែល​យន្តហោះ​មួយ​ត្រៀម​ចុះ​ចត​នៅ​ក្រុង​ Larnaca ប្រទស​ស៊ីប​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ 

បុរស​ម្នាក់​ឲ្យ​ចំណី​ទៅ​សត្វ​លលក​ ស្របពេល​កំពុង​ជិះ​ទូក​នៅ​លើ​ទន្លេ Yamuna នៅ​ពេល​ព្រឹក​ចុះ​អព្ទ​មួយ​នៅ​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។