រូបភាពជុំវិញពិភពលោក ២៣ ធ្នូ ២០១៩
កុមារដើរដោយមានកាន់ប៉ោងប៉ោង ដែលខ្លួនដាក់លក់នៅតាមដងផ្លូវមួយនៅក្រុងកាប៊ូល។
អ្នកនេសាទជនជាតិប៉ាឡេស្ទីនអូសមងចេញពីសមុទ្រម៉េឌីទែរ៉ានេនៅក្រុង Gaza។
អ្នកកាន់សាសនាគ្រឹស្តថើបកន្លែងផ្កាយដែលមានជើង ១៤ ដែលត្រូវបានជឿថា ជាទីកំនើតរបស់ព្រះយេស៊ូគ្រឹស្ត នៅវិហារ Church of the Nativity នៅក្រុង Bethlehem ក្នុងតំបន់ West Bank។
បុរសម្នាក់ពិនិត្យផ្ទះលិចទឹកមួយ ដោយមានសុនខនៅក្បែរ នៅក្រុង Guipry-Messac ភាគខាងជើងប្រទេសបារាំង បន្ទាប់ពីទន្លេ La Vilaine ជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង។
អព្ទគ្របដណ្តប់លើស្ពានមួយលើទន្លេនីសនៅក្រុងកៃរ៉ូ ប្រទេសអេហ្ស៊ីប។
ម្ចាស់ដំរីបង្វឹកដំរីរបស់ខ្លួនដែលស្លៀកពាក់ជាតាណូអែល មុនពេលពិធីចែកកាដូឲ្យសិស្សសាលាអំំឡុងពេលអបអរសាទរថ្ងៃបុណ្យណូអែល នៅក្រុងអយុធ្យា ប្រទេសថៃ។
រ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្រុង Arak នៅក្នុងរូបភាពចេញផ្សាយដោយទីភ្នាក់ងារថាមពលអាតូមិចរបស់អ៊ីរ៉ង់។
មន្រ្តីប៉ូលិសដើរកាន់រថយន្តដែលនឹងត្រូវប្រគល់ឲ្យក្រសួងមហាផ្ទៃនៅក្រុង Stavropol ប្រទេសរុស្ស៊ី។
ស្រ្តីនៅតំបន់កាស្មៀនៅប្រទេសប៉ាគីស្ថានអង្គុយក្នុងបំណែកផ្ទះដែលបែកបាក់ ដែលត្រូវបានរាយការណ៍ថា ត្រូវបានបំផ្លាញដោយបាញ់ប្រហារគ្នាឆ្លងព្រំដែន នៅតំបន់ Neelum Valley។
សកម្មជនបរិស្ថានកូរ៉េស្លៀកក្នុងសំលៀកបំពាក់ជាតាណូអែលរៀបគំនរអង្គុយបារី នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។