រូបភាពជុំវិញពិភពលោក ២១ ធ្នូ ២០១៨
លោក Mark Kirkpatrick អ្នកថែរក្សានៅ Lockerbie Townhall កំពុងសម្លឹងមើលបង្អួចកញ្ចក់ដែលគេធ្វើសម្រាប់ឧទ្ទិសដល់ជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកលើជើងហោះហើរក្រុមហ៊ុន Pan Am លេខ ១០៣ នៅប្រទេសស្កុតលែន។
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi ឱបសមភាគីឥណ្ឌា គឺលោកស្រីរដ្ឋមន្ត្រីការបរទេស Sushma Swaraj មុនពេលចាប់ផ្ដើមកិច្ចប្រជុំនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីបក្សប្រឆាំងលោក Felix Tshisekedi ស្រែកអបអរសារទរចំពោះលោក Felix Tshisekedi នៅស្នាក់ការកណ្ដាលគណបក្ស UDPS ក្នុងរដ្ឋធានីគីនស្ហាសា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ប៉ូលិសតំបន់ Catalonia ព្យាយាមបំបែកក្រុមបាតុករឲ្យនៅខាងក្រោយរបាំងរារាំងហ្វូងមនុស្ស ក្នុងពេលមានការប្រទាញប្រទង់គ្នាមួយក្នុងពេលធ្វើបាតុកម្មគាំទ្រការបំបែករដ្ឋឯករាជ្យ នៅទីក្រុង Barcelona នៅខណៈដែលទីស្ដីការគណៈរដ្ឋមន្ត្រីអេស្ប៉ាញកំពុងបើកប្រជុំក្នុងទីក្រុងនេះ។
ក្រុមបាតុករគាំទ្ររដ្ឋឯករាជ្យធ្វើបាតុកម្មប្រឆាំងនឹងគណៈរដ្ឋមន្ត្រីអេស្ប៉ាញដែលកំពុងបើកអង្គប្រជុំនៅទីក្រុង Barcelona។
បុរសម្នាក់អុជទៀននៅកន្លែងរំលឹកការចងចាំបណ្ដោះអាសន្នមួយនៅកន្លែងជីករ៉ែក្នុងភូមិ Stonava ជិតទីក្រុង Karvina សាធារណរដ្ឋឆែក មួយថ្ងៃក្រោយពេលកម្មករជីករ៉ែ១៣នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់មួយ។
អ្នកជីករ៉ែធ្យូងថ្មម្នាក់ក្នុងសម្លៀកបំពាក់ប្រពៃណីយំក្នុងពិធីបិទរោងចក្ររ៉ែចុងក្រោយរបស់អាល្លឺម៉ង់ ឈ្មោះថា Prosper-Haniel នៅក្រុង Bottrop ប្រទេសអាល្លឺម៉ង់។
លោក Vladimir Kozlov អាយុ ៣២ឆ្នាំ (ខាងមុខ) កំពុងដើររក្សាលំនឹងនៅលើខ្សែពួរនៅមាត់សមុទ្រ ក្នុងទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
បុរសម្នាក់ដើរកាត់កន្លែងតុបតែងសម្រាប់បុណ្យណូអែល នៅមជ្ឈមណ្ឌលវប្បធម៌ Stavros Niarhos ក្នុងទីក្រុងអាថែន ប្រទេសក្រិក។
សត្វអន្ទង់អឺរ៉ុបដែលត្រូវបានគេរឹបអូស ត្រូវបានគេដាក់បង្ហាញនៅក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅការិយាល័យគយនៃព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi International Airport) ក្នុងទីក្រុងបាងកក ប្រទេសថៃ។
សត្វរំពេសមុទ្រទំលើរបងសម្លឹងមើលទៅកាន់វិថី Via Dei Fori Imperiali ក្នុងទីក្រុងរ៉ូម ដោយមានប្រាសាទ Colosseum នៅខាងក្រោយ។