​រូបភាព​ជុំវិញ​ពិភពលោក ១៧ ធ្នូ ២០១៨

  • VOA English

ពលរដ្ឋ​វេណេស៊ុយអេឡា​ដើរ​កាត់​រូបថត​ជនចំណាកស្រុក និង​ជនភៀសខ្លួន​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​ស្ពាន​ Simon⁠ Bolivar⁠ នៅ​ក្រុង​ Cucuta ្របទេស​កូឡុំប៊ី ជា​ផ្នែក​មួយ​នៅ​យុទ្ធនាការ «​Somos⁠ Panas»⁠ (យើង​ជា​មិត្ត​នឹង​គ្នា) រៀបចំ​ឡើង​ដោយ​បណ្តា​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពី​បញ្ហា​ដែល​ជន​ចំណាកស្រុក​ជួប​ប្រទះ។ 

បវរកញ្ញា​នាង​​ Catriona⁠ Gray⁠ មក​ពី​ហ្វីលីពីន​ ទទួល​បាន​ការ​អបអរ​ពី​បវរកញ្ញា​ដទៃ​ទៀត បន្ទាប់​ពី​នាង​បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ (Miss Universe) នៅ​ក្រុង​បាងកក ប្រទេស​ថៃ។ 

លោកស្រី Li Wenzu កោរសក់​របស់​ខ្លួន នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​ប្តី​របស់​លោកស្រី និង​ជា​មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​ លោក Wang Quanzhang នៅ​អំឡុងពេល​ចុះ​បង្រ្កាប​មួយ​ នៅ​ក្រុង​ប៉េកាំង។ 

ពលរដ្ឋ​​រស់​នៅ​ក្រុង​ព្យុងយ៉ាង​ឳន​គោរព​រូបសំណាក​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Il Sung និង​លោក​ Kim Jong Il⁠ អំឡុងពេល​បុណ្យ​រំឭកវិញ្ញាណក្ខន្ធ​ថ្នាក់​ជាតិ​មួយ។

រដ្ឋមន្រ្តីការពារ​ជាតិ​អាល្លីម៉ង់ លោកស្រី Ursula von der Leyen (កណ្តាល) ចូលរួម​នៅ​ក្នុង​ការ​រំឭក​វិញ្ញាណក្ខន្ធ​ទាហាន​ ដែល​បាន​ពលី​ នៅ​ជំរំ Camp Marmal ភាគខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្មេងស្រី​ម្នាក់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​លោក​ Andry Rajoelina នៅ​ក្រុង​ Antananarivo ប្រទេស​ម៉ាដាហ្គាស្កា។ 

​អ្នក​រកស៊ី​ផ្លូវភេទ​ធ្វើ​បាតុកម្ម​ទាមទារ​ការ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើហិង្សា​លើ​ខ្លួន និង​ការ​ដាក់​ទោស​លើ​ជន​ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​ នៅ​ក្រុង Skopje ប្រទេស​ម៉ាសេដូនៀ។ 

ស្រ្តី​ម្នាក់​នៅ​ក្នុង​រូង​មួយ​ ដែល​ត្រូវ​បាន​រចនា​លម្អ​ដោយ​ភ្លើង​ពណ៌​សម្រាប់​បុណ្យ​ឈប់​សម្រាក​នា​ពេល​ខាង​មុខ​នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ 

​មនុស្សម្នា​ដើរ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ ដែល​ត្រូវ​បាន​តុបតែង​លម្អ​សម្រាប់​បុណ្យ​ណូអែល​ នៅ​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។