រូបភាពជុំវិញពិភពលោក ១០ ធ្នូ ២០១៩
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បើករថយន្ត JCB ឆ្លងកាត់ជញ្ជាំងតំណាងមួយដោយមានដាក់ពាក្យស្លោកថា«បញ្ចប់ Brexit» អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរោងចក្រផលិត JCB ទីក្រុង Uttoxeter ប្រទេសអង់គ្លេស។
ប្រជាជនរាប់ពាន់នាក់ចូលរួមក្នុងការប្រមូលផ្តុំក្នុងទីក្រុងយាំងហ្គូន ដើម្បីគាំទ្រទីប្រឹក្សារដ្ឋអ្នកស្រី អង់សា ស៊ូជី នៅពេលដែលអ្នកស្រីកំពុងត្រៀមការពារមីយ៉ាន់ម៉ា នៅតុលាការអន្តរជាតិក្នុងទីក្រុងឡាអេប្រឆាំងនឹងការចោទប្រកាន់អំពីការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ា។
មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រីអង់សាន ស៊ូជី ចាកចេញពីរថយន្តមួយគ្រឿងបន្ទាប់ពីចូលរួមក្នុងសវនាការលើករណីប្តឹងដោយប្រទេសហ្គំប៊ី ទាក់ទិននឹងការចោទប្រកាន់ មួយលើការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ា។
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed Ali ទទួលបានមេដាយនិងលិខិតសរសើរពីគណៈកម្មាធិការណូប៊ែលលោក Berit Reiss-Andersen អំឡុងពិធីប្រគល់ពានរង្វាន់សន្តិភាពណូប៊ែលក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស។
បុរសម្នាក់កំពុងពន្លត់ភ្លើងឆេះព្រៃក្នុងទីក្រុង Central Coast ដែលមានចម្ងាយប្រមាណពី៩០ទៅ១១០គីឡូម៉ែតភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
បុរសម្នាក់កំពុងមើលរូបសំណាកព្រះយេស៊ូនិងលោកយ៉ូស៊ែបក្នុងឈុតដែលព្រះយេស៊ូទើបនឹងប្រសូតនៅព្រះវិហារ Claremont United Methodist ក្នុងទីក្រុង Claremont រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។
អង្គរក្សប្រធានាធិបតីក្រិកឈរនៅខាងក្នុងវិមានប្រធានាធិបតីមុននឹងការមកដល់របស់ប្រធានាធិបតីស៊ែរប៊ីលោក Aleksandar Vucic ក្នុងរដ្ឋធានីអាថែន។
ភ្ញៀវទេសចរថតរូបស្លឹកឈើជ្រុះក្នុងសួន Rikugien ខណ្ឌ Bunkyo ទីក្រុងតូក្យូប្រទេសជប៉ុន។