រូបភាពជុំវិញពិភពលោក ១០ ធ្នូ ២០១៨
លោក Nadia Murad ជនជាតិអ៊ីរ៉ាក់ និងវេជ្ជបណ្ឌិតជនជាតិកុងហ្គោ អ្នកស្រី Denis Mukwege ទទួលពានរង្វាន់ណូបែលសន្តិភាពសម្រាប់កិច្ចប្រឹងប្រែងរបស់អ្នកទាំងពីរនៅក្នុងការបញ្ចប់ការប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្រ្គាម និងជម្លោះប្រដាប់អាវុធ នៅក្នុងពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពក្នុងក្រុងអូស្លូ ប្រទេសន័រវែស។
អ្នកជិះក្តារលើទឹកមួយរូបអំឡុងពេលកម្មវិធីប្រកួតប្រជែង Punta Galea Big Wave នៅក្រុង Getxo ប្រទេសអេស្ប៉ាញ។
សត្វក្ងាននៅបឹង Lake Zurich ក្នុងក្រុង Zurich ប្រទេសស្វីស។
រូបសំណាក Fearless Girl ត្រូវបានដាក់បង្ហាញនៅទីតាំងថ្មី ដោយបែរមុខទៅផ្សារហ៊ុន New York Stock Exchange (NYSE)។
ក្រុមពន្លត់អគ្គីភ័យជួយសង្រ្គោះកុមារាម្នាក់ ដែលជាប់ក្នុងសំណល់បាក់បែក បន្ទាប់ពីមានគ្រោះបាក់ដីមួយនៅក្រុង Xuyong ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។
បុរសម្នាក់នេសាទត្រីនៅច្រាំងទន្លេ Yenisei ដែលគ្របដណ្តប់ដោយព្រិលនៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
ជនចំណាកស្រុកអាហ្វហ្គានីស្ថានហូបអាហារផ្តល់ដោយអ្នកភូមិតួកគី បន្ទាប់ពីត្រូវបានធ្វើបត្យាប័នដោយមន្រ្តីយោធាក្រិក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។
សត្វក្អែកមួយទុំនៅលើសត្វត្បាតប្រភទ Himalayan Griffon នៅក្រុង Dharmsala ប្រទេសឥណ្ឌា។
អ្នកទេសចរម្នាក់ដើរកាត់ការលម្អដោយភ្លើងពណ៌នៅក្រុង Manama ប្រទេសបារ៉ែន។
មន្រ្តីប៉ូលិសបង្រ្កាបបាតុកម្មប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ River Plate នៅក្រុងប៊ុយណូស៊ែ បន្ទាប់ពីក្លឹបបាល់ទាត់នេះបានយកឈ្នះក្លឹបបាល់ទាត់ Boca Juniors នៅការប្រកួតដណ្តើមពានរង្វាន់ Copa Libertadores នៅកីឡាដ្ឋាន Santiago Bernabeu ក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។