មួយទសវត្សរ៍បន្ទាប់ពីបាតុកម្ម Euromaidan អនាគតអ៊ុយក្រែនចូលសមាជិកសហភាពអឺរ៉ុបនៅមិនទាន់ច្បាស់លាស់
Your browser doesn’t support HTML5
រយៈពេល ១០ ឆ្នាំហើយចាប់តាំងពីក្រុមបាតុករគាំទ្រសហភាពអឺរ៉ុបបានប្រមូលផ្តុំគ្នានៅទីលានឯករាជ្យនៃទីក្រុង Kyiv ដែលជាព្រឹត្តិការណ៍នាំទៅដល់ការបណ្តេញប្រធានាធិបតីដែលគាំទ្រវិមានក្រឹមឡាំងលោក Viktor Yanukovych និងការឈ្លានពានកាន់កាប់ដែនដីគ្រីមៀដោយកម្លាំងរុស្ស៊ី។ ឥឡូវនេះ នៅពេលដែលសង្រ្គាមទ្រង់ទ្រាយធំរបស់រុស្ស៊ីលើប្រទេសនេះផ្ទុះឡើង អនាគតរបស់អ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុប នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល។ លោក Henry Ridgwell រាយការណ៍ឲ្យវីអូអេពីទីក្រុងឡុងដ៍ ហើយលោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល។