កម្រងរូបភាព VOA៖ «តារា​​ភាពយន្ត​អាមេរិកាំង​​អ្នកស្រី​ Debbie Reynolds បាន​​ស្លាប់​​នៅ​​ក្នុង​​វ័យ​៨៤​ឆ្នាំ»

តារាភាពយន្ត​ Debbie Reynolds ថត​រូប​នៅ​ទីក្រុង​ញូវយ៉កកាល​ពី​ថ្ងៃទី ១៤ តុលា ២០១១។

តារាភាពយន្ត Debbie Reynolds ហុច​នំ​ខេក​ទៅ​ឲ្យ​ស្វាមី​របស់​អ្នកស្រី​ លោក Eddie Fisher ដែលជាអ្នកចម្រៀង​ នៅពេល​ដែលពួកគេ​ឈរ​ថត​រូប​នៅ​ក្នុង​សន្និសីទ​កាសែតនៅ​រដ្ឋធានី​ Washington, D.C., ប្រហែល​ជា​២៤ម៉ោង​ ក្រោយ​ពី​ពួកគេ​រៀប​អាពាហ៍​ពិពាហ៍​រួច​នៅរមណីយដ្ឋានមួយ​នៅ​​​ភ្នំ​ Catskill កាល​ពីថ្ងៃ​ទី​២៧ កញ្ញា ១៩៥៥។

លោក​ Eddie Fisher និង​ភរិយា​អ្នកស្រី​ Debbie Reynolds បាន​ចូលរួម​ក្នុងកម្មវិធី​ទទួល​ស្វាគមន៍​នៅ​ឯសាលមហោស្រព​ Prince of Wales  ទីក្រុង​ឡុងដ៏។ អ្នកស្រី​ Reynolds បាន​​ប្រៀបធៀប​ការបែកបាក់​របស់អ្នកស្រីនិងស្វាមី​ ​​ទៅ​នឹង​ស្នេហា​ត្រី​កោណ​របស់​តារាសម្តែងអ្នកស្រី​​ Jennifer Aniston អ្នកស្រី​ Angelina Jolie និង​លោក Brad Pitt។

តារាចម្រៀង Eddie Fisher និង​គូដណ្តឹង​របស់​លោក​គឺ​តារាភាពយន្ត​ Debbie Reynolds បាន​សម្លឹង​មើលមុខ​គ្នា​នៅ​ក្នុង​អាកាសយានដ្ឋាន​ Idlewild Airport កាល​ពី​ថ្ងៃទី​១៩ មេសា ១៩៥៥ នៅ​ទីក្រុង​ញូវយ៉ក​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​មក​ពី​ប្រទេស​អង់គ្លេស។ លោក​ Eddie បាន​សម្តែង​នៅ​សាលមហោស្រព​ London Palladium។

លោក​ Dean Martin អ្នកស្រី​ Elizabeth Taylor លោក Eddie Fisher និង​អ្នកស្រី​ Debbie Reynolds (ពីឆ្វេង​ទៅស្តាំ) បាន​ចូល​រួមការ​បើ​ក​ពិធី​ដែល​សម្តែង​ដោយលោក Fisher នៅ​ Tropicana កាល​ពី​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​១៩៥៨ ទីក្រុង Las Vegas។

ពេលកំពុង​ឈប់​សម្រាក​បន្ទាប់​ពី​ការ​ថត​រឿងហូលីវូដ «Say One for Me»​ លោក​ Bing Crosby និយាយ​ជាមួយ​អ្នកស្រី​ Debbie Reynolds នៅ​​ក្រុង Los Angeles កាល​ពីថ្ងៃទី​២៩ ធ្នូ​ ១៩៥៨។ ពួកគេ​សម្តែង​រួម​ជាមួយ​លោក​ Robert Wagner។

អ្នកស្រី​ Debbie Reynolds សម្តែង​នៅ​ទីស្នាក់ការកណ្តាល Army ទី​០៨ នៅ​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃទី​២៣ ឧសភា ១៩៥៥។

តារាសម្តែង​ស្រី​ Debbie Reynolds បាន​សម្រាក​លំហែ​កាយ​រយៈពេល​២សប្តាហ៏​នៅ​សណ្ឋាគារ​ Half Moon នៅ​ឆ្នេរ​ Montego ប្រទេស​ហ្សាម៉ាអ៊ីកកាល​ពីថ្ងៃទី​២៦ មករា ឆ្នាំ ១៩៦១ ជាមួយ​នឹង​កូន​ប្រុស​ស្រីរបស់​អ្នកស្រី​​ឈ្មោះ​ Carrie និង Todd។

តារាភាពយន្ត​ Debbie Reynolds អាយុ​២៩ឆ្នាំ និង​សេដ្ឋី​នៃ​ក្រុមហ៊ុន​ផលិតស្បែក​ជើងលោក​ Harry Karl អាយុ​៤៦ឆ្នាំ​​ ថត​រូប​ជាមួយ​គ្នា​បន្ទាប់​ពី​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​នៅ​ទីក្រុង Beverly Hills ​រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ១៩៦០។ អ្នកស្រី​​គឺ​ជា​អតីតភរិយា​​​របស់​លោក​ Eddie Fisher ហើយ​ក៏​ជា​កូន​ក្រមុំ​ទី ០៤​ របស់​លោក​ Karl។

អ្នកស្រី​ Debbie Reynolds និង​កូនស្រី​ Carrie Fisher ញញឹម​ទៅ​កាន់​ហ្វូង​សប្បុរសជន​នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ១៩៨៣។ នេះ​ជា​ការ​ត្រលប់​មក​​កាន់ Broadway វិញ​របស់​អ្នកស្រី Reynolds។ អ្នកស្រី​បានឈាន​ជើ​ង​ចូល​ទៅ​ក្នុង​ភាព​យន្ត​បែប​កំប្លែង​​មាន​ចំណង​ជើង​ថា «Woman of the Year» ដែល​រឿង​នេះ​ធ្លាប់​ត្រូវ​បាន​សម្តែង​ដោយ​អ្នកស្រី​ Lauren Bacall និង​អ្នកស្រី​ Raquel Welch។

តារាភាពយន្ត អ្នកស្រី​​ Debbie Reynolds នៅរដ្ឋ Los Angeles កាល​ពី​ថ្ងៃទី ១៤ តុលា ១៩៧៩។

តារាភាព​យន្ត​និ​ងសម្តែង​លើ​ឆាក​អ្នកស្រី​ Debbie Reynolds ថត​រូប​ជាមួយ​នឹង​ផ្កាយ​ទី ២​របស់​អ្នកស្រី​នៅ Hollywood Walk of Fame កាល​ពីថ្ងៃទី​១៣ មករា ១៩៩៧​ នៅ​ទីក្រុង Los Angeles។

តារាភាពយន្ត អ្នកស្រី Debbie Reynolds ជាមួយ​នឹង​តារាកំប្លែង​ Rich Little ក្នុង​​ទីក្រុង Los Angeles កាល​ពីថ្ងៃទី​២០ មីនា ឆ្នាំ ១៩៨២។

អ្នកស្រី Debbie Reynolds ដែល​បាន​ឈ្នះ​ពាន​រង្វាន់ស្នាដៃ​ពេញ​មួយ​ជីវិត​ ​​SAG កំពុង​នៅ​ក្រោយ​ឆាក​ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ Screen Actors Guild ទី​២១ ប្រចាំឆ្នាំនៅ​សាល​ Shrine Auditorium កាលពី​ថ្ងៃទី ២៥ មករា ២០១៥ ទីក្រុង Los Angeles។

អ្នកស្រី​ Carrie Fisher ប្រគល់​ពាន​រង្វាន់​ ស្នាដៃ​ពេញ​មួយ​ជីវិត​ ​​SAG ទៅ​ឲ្យ​អ្នកស្រី​ Debbie Reynolds ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ Screen Actors Guild ទី​២១ ប្រចាំឆ្នាំនៅ​សាល​ Shrine Auditorium កាលពី​ថ្ងៃទី ២៥ មករា ២០១៥ ទីក្រុង Los Angeles។

អ្នកស្រី​ Debbie Reynolds តារាសម្តែង​ម្នាក់ក្នុង​ភាពយន្ត «Behind the Candelabra» ថត​រូបជាមួយ​ឆ្កែ​របស់​អ្នកស្រី​​ដែល​មាន​ឈ្មោះ​ថា Dwight នៅ​ក្រុង Beverly Hills រដ្ឋកាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១៣។ អ្នកស្រី​សម្តែង​ជា​តួ​ដែល​មាន​ឈ្មោះ​ថា Frances ជាម្តាយ​របស់​អ្នកលេង​ព្យ៉ាណូនិង​អ្នកចម្រៀងលោក Liberace។

អ្នកស្រី​ Debbie Reynolds និង​កូនស្រី​ Carrie Fisher បាន​មកដល់ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ Primetime Creative Arts Emmy កាល​ពី​ថ្ងៃទី ១០ កញ្ញា ២០១១ ទីក្រុង Los Angeles។