រូបភាព​ជុំវិញ​ពិភពលោក ១៨ កញ្ញា ២០១៨

ប្តី​ប្រពន្ធ​មួយ​គូ​មើល​ទៅ​ផ្ទះ​ដែល​លិច​ទឹក​ បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា Florence នៅ​ក្រុង Linden រដ្ឋ North Carolina។

មនុស្សម្នា​រង់ចាំ​ការ​មកដល់​របស់​មេដឹកនាំ​ផ្នែក​ជំនឿ​ លោក​ Dalai Lama នៅ​ក្រុង​ Darmstadt ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ស្ទួច​ត្រី​មួយ ពេល​មាន​ខ្យល់​ធ្លាក់​ខ្លាំង​នៅ​ក្រុង Inch ប្រទេស​អៀរឡង់។

ស្រ្តី​ម្នាក់​ឈរ​នៅ​មុខ​សាលារៀន​ដែល​បាន​ខូចខាត​បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា Mangkhut នៅ​ភូមិ​Shek O កោះ​ហុងកុង។

ក្រុម​អ្នក​គាំទ្រ​ដុត​ភ្លើង​ និង​បង្ហាញ​បដា មុន​ពេល​ការ​ប្រកួត​រវាង​ក្រុម Club Brugge និង​ក្រុម​ Borussia Dortmund នៅ​កីឡាដ្ឋាន Jan Breydelក្រុង​ Bruges ប្រទេស​ប៊ែលហ្ស៊ិក។