រូបភាព​ជុំវិញ​ពិភពលោក​ ០១ មីនា ២០១៧

សត្វក្តាន់​នៅ​អឺរ៉ុប​យក​ស្នែង​ជល់​គ្នា​ខណ​ដែល​ពួកគេ​កំពុង​វាយគ្នាក្នុង​ព្រៃមួយ​ក្បែរ​ភូមិ​ Izubritsa​ ដែល​មាន​ចម្ងាយ២៨០ គីឡូម៉ែត​ភាគខាងជើង​ទីក្រុង Minsk ប្រទេស​បេឡារុស។

សមាជិក​របស់​ក្រុម​កូន​ក្រមុំ​តុក្កតា (Baby Doll Ladies) ទីក្រុង New Orleans ដើរ​តាម​ដង​ផ្លូវ​ St. Charles Avenue នាំមុខ​ក្រុម​ដង្ហែក្បួន Zulu Parade អំឡុង​ Mardi Gras ក្នុង​ទីក្រុង​ New Orleans។

កង់ម៉ាកផ្សេងៗគ្នា​ជាច្រើន​​ដែល​ត្រូវ​គេ​រឹបអូស​ ឃើញ​នៅ​ក្នុង​ចំណត​មួយ​របស់​ក្រុម​ហ៊ុន​គ្រប់​គ្រងយានយន្ត​របស់ Huangpu District ក្នុងទីក្រុង​សៀងហៃប្រទេស​ចិន។

ជនជាតិ​អ៊ីរ៉ាក់​កាន់​ទង់ជាតិ​ពណ៌ស​ដើរ​តាមផ្លូវ​ខណ​ដែល​ពួកគេ​រត់ចេញ​ពី​ទីក្រុង​ Mosul អំឡុង​ការ​វាយ​ប្រហារ​ដោយ​កងកម្លាំង​សន្តិសុខ​ដើម្បី​កាន់កាប់​តំបន់​ភាគ​ខាងលិចទីក្រុង​របស់ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​។

បុរស​ម្នាក់​ឈរ​លើ​កម្រាល​ពោរពេញ​ដោយ​ផ្លែក្រូច​ដែល​ត្រូវ​គេ​កំទេច​អំឡុង​ពិធីបុណ្យ Carnival ភាគខាងជើង​ទីក្រុង Ivrea នៃ Piedmont town ប្រទេស​អ៊ីតាលី។

កូន​ខ្លាឃ្មុំ​ទឹកកក​ញី​ឈ្មោះ Nanuq កំពុង​លេង​ក្នុង​ទឹក​ជាមួយ​ម្តាយ​របស់​ខ្លួន​ឈ្មោះ Sesi ក្នុង​ពេល​បង្ហាញ​ខ្លួន​ទៅសាធារណជន​ដើម្បី​អបអរ​ទិវា​ខ្លាឃ្មុំ​ទឹកកក​អន្តរជាតិ​នៅ​សួន​សត្វ​ Mulhouse ប្រទេស​បារាំង។

ទឹក​មុខក្មេង​ស្រី​ភៀស​ខ្លួន​អ៊ីរ៉ាក់​ខណ​ពេល​ដែល​នាង​ត្រូវ​រត់ចេញ​ពី​ផ្ទះ​របស់​នាង​ក្នុង​សង្កាត់ Mamoun អំឡុង​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋឥស្លាម​ភាគខាងលិច​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។

សកម្មជន​កូរ៉េខាងត្បូង​ស្លៀកពាក់ជា​ទាហាន​ជប៉ុន​ក្នុង​សម័យ​កុម្មុយនីស្ត​សម្តែង​ពី​ការ​បង្រា្កប​ចលនា​ឯករាជ្យ​ក្នុង​ការ​ប្រារព្វ​ទិវា​ចលនាឯករាជ្យជាតិ​លើ​កទី​៩៨ ក្នុង​ទីក្រុង​សេអ៊ូល។

កីឡាករ​ Cricket លោក Subashis Roy ចាប់បាល់​មួយ​ក្នុង​ពេលហ្វឹក​​ហាត់នៅ​កីឡដ្ឋាន R. Premadasa Stadium រដ្ឋធានីកូឡុំបូ មុន​ពេល​ប្រកួត​ក្នុងប្រទេស​ស្រីលង្កា។

ក្តាន់​ដើរ​កាត់​ឆ្មាំកិត្តិយស​នៅពេល​ដែល​ពួកគេ​រង់ចាំការ​មកដល់​របស់​ព្រះមហាក្សត្រ​នៃប្រទេស​អារ៉ាប៊ី សាអូឌីត Salman bin Abdul Aziz នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង Bogor ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​អបអរ​ពិធី​មក​ពីសាលាសិល្បៈ Portela សម្តែង​នៅយប់ទីពីរ​របស់​ការ​ដង្ហែក្បួន​ក្នុង​សាល​ Sambadrome រដ្ឋ Rio de Janeiro ប្រទេស​ប្រេស៊ីល។

កូរ៉េខាងត្បូង​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណីកូរ៉េ​ កាន់​ភ្លើង​គោម​នៅពេល​ដែល​ពួកគេ​ដង្ហែក្បួន​តាម​ដងផ្លូវ​ដើម្បី​អបអរ​ទិវា​ចលនា​ឯករាជ្យ​នៅក្នុង​ថ្ងៃទី​០១ ខែមីនា។