កម្រងរូបភាព៖ «​ថ្ងៃទី០៨​នៃ​កីឡាអូឡាំពិក​នៅ​ទីក្រុង​ Rio»

នាង Ibtihaj Muhammad ជនជាតិ​អាមេរិក​បាន​អបអរ​បន្ទាប់​ពី​ឈ្នះ​ប្រទេស​រុស្ស៊ី​១​ពិន្ទុ​នៅ​ក្នុង​កីឡា​ចាក់សាប​នារី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៅ​ក្នុង​កីឡា​អូឡាំពិករដូវ​ក្តៅ​ ឆ្នាំ ​២០១៦ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ ប្រេស៊ីល​ ថ្ងៃទី ១៣ សីហា ២០១៦។​

នាង Darya Safai សុំ​អង្វរ​អ្នក​យាម​នៅ​ពេល​ដែល​ពួកគេ​ចង់​ដក​នាង​ចេញ​ដោយ​សារ​តែ​នាង​លើក​ស្លាក​ដ៏​ធំ​មួយ​ដែលតវ៉ា​ថា​ស្រ្តី​មិន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​កីឡាប្រកួត​បាល់​ទះក្នុង​ប្រទេសអ៊ីរ៉ង់ អំឡុង​ពេល​ប្រកួត​កីឡា​បាល់ទះបឋម​ផ្នែក​ បុរស​ រវាង​អេហ្ស៊ីប​និង​អ៊ីរ៉ង់។

លោក  Davilson Dos Santos Morais នៃប្រទេស​កាប់វែរត្រូវ​បាន​ផ្តួលដោយ​ Joe Joyce នៃ​ប្រទេស​អង់គ្លេសអំឡុង​ការ​ប្រកួត​ប្រដាល់​បុរស​ទម្ងន់​ធ្ងន់​លើស​ ៩១​គីឡូក្រាម​នៅ​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro​ ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។

នាង Melissa Gonzalez នៃ​សហរដ្ឋអាមេរិក​ (ស្តាំ) ដួល​នៅ​ពេល​កំពុង​វាយ​យក​បាល់​ជាមួយ​នាង​ Nicola White នៃ​ប្រទេស​អង់គ្លេស​ក្នុង​កីឡាវាយកូនគោលលើទឹកកកសម្រាប់​នារី​ ​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro​ ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។

ប្រតិកម្ម​នាង Angelique Kerber នៃប្រទេស​អាល្លឺម៉ង់បន្ទាប់​ពី​ឈ្នះ​កីឡាវាយកូនបាល់​តេនីស ជាមួយ​នាង​​​  Monica Puig នៃ​ប្រទេស​ព័រតូរីកូក្នុង​ការ​ប្រកួត​យកមេដាយ​មាសក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។

មន្រ្តី​ផ្នែក​បច្ចេកទេស​និង​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ Lenk Aquatic Center ឃ្លាំមើល​ដំណើរ​ការ​នៃ​ការ​បូម​ទឹក​ចេញ​ពី​អាង​សម្រាប់​ហែល​ធ្វើ​សមកាលកម្ម​ ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។

លោក Tom Burton នៃ ប្រទេស​អូស្រ្តាលី​ប្រកួត​ក្នុង​កីឡា Laser សម្រាប់​បុរស ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

នាង Laura Sarosi បរាជ័យ​ក្នុង​ការ​យក​ឈ្នះ​នាង​ Michelle Li ប្រទេស​កាណាដា​អំឡុង​កា​រប្រកួត​នារី​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

នាង Yana Egorian នៃ​ប្រទេស​អ៊ុយក្រែន​ (ឆ្វេង) និង​នាង​ Olena Kravatska នៃប្រទេសរុស្ស៊ី​ប្រកួត​កីឡា​ចាក់សាប​នារី​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

នាង  Marielle Amant នៃ​ប្រទេស​បារាំង​ (ស្តាំ)  រកកន្រ្តក​បាល់​ ប៉ុន្តែត្រូវ​បាន​ទប់​ដោយ Ramu Tokashiki នៃ​ប្រទេស​ជប៉ុន​ក្នុង​កីឡា​បាល់បោះ​ផ្នែក​នារី​នៅ​មជ្ឈមណ្ឌល​យុវជន​​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

Eslam Eissa នៃ​ប្រទេស​អេហ្ស៊ីបបានអធិដ្ឋាន​នៅ​លើទីលាន​ ខណៈដែល​ក្រុម​ប្រទេស​ប្រេស៊ីល​អបអរ​ពេល​បាន​រក្សា​ពិន្ទុ​ស្មើ​បន្ទាប់​ពី​ការ​ប្រកួត​បឋម​ កីឡាបាល់​ដោយ​ប្រើ​ដៃ​ផ្នែក​បុរសរវាង​អេហ្ស៊ីប​និង​ប្រេស៊ីល​ ​​ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

Christoph Harting នៃ​ប្រទេស​អាល្លឺម៉ង់ត្រៀម​ថាស​សម្រាប់​បោះ​ជាមួយ​នឹង​ដី​សមុន​ការ​ប្រកួត​គប់​ថាស​ផ្នែក​បុរសក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​

ប្រតិកម្ម​របស់​លោក Zeng Yi Wang ចំពោះ​ Daniel Gorak (ឆ្វេង) នៃ​ប្រទេស​ប៉ូឡូញ​អបអរ​ជ័យជម្នះ​របស់​ពួកគេ​ជាមួយ​នឹង Maharu Yoshimura និង Koki Niwa នៃ​ប្រទេស​ជប៉ុន​ អំឡុងការ​ប្រកួត​កីឡា​វាយកូនបាល់​តារាងផ្នែក​បុរស​ក្នុង​វគ្គ​ប្រកួត​ ៤នាក់​ចុងក្រោយ ក្នុង​កីឡា​អូឡាំ​ពិក​រដូវក្តៅ​ ក្នុង​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃទី​១៣ សីហា ២០១៦។​