អ្នក​រិះគន់​ថា ​សាលា​បណ្តុះ​បណ្តាល​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​ អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​អាហ្វ្រិក

Your browser doesn’t support HTML5

សមាជិក​នៃ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​តង់សានី​ ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​មក​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​៦​ ដែល​​បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​សិក្សា​ទី១​នៃ​សាលា​បណ្តុះ​បណ្តាល​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន។​ សាលា​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ពង្រឹង​នូវ​ការ​ទាក់ទង​របស់​ចិន​ទៅ​កាន់​បណ្តា​ប្រទេស​អាហ្វ្រិក ​ប៉ុន្តែ​អ្នក​រិះគន់​មួយ​ចំនួន​លើក​ឡើង​ថា​ ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​សាលា​នេះ​បំផ្លាញ​នូវ​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ដោយ​លើក​យក​គំរូ​ដឹកនាំ​តាម​បែប​ឯកបក្ស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ លោក​  Charles Kombe ​ធ្វើ​សេចក្តី​រាយ​ការណ៍​ជុំវិញ​រឿង​នេះ​ពី​ទី​ក្រុង​ Kibaha​ ប្រទេស​តង់សានី​ ហើយ​លោក​ ជ្រា វណ្ណារិទ្ធ ​ជូន​សេចក្តី​ប្រែ​សម្រួល៕