ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយ​ចំនួន​ក្នុង​ស្រុក​ស្អាង​ខាត​បង់ ខណៈ​តម្លៃ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា

Your browser doesn’t support HTML5

ស្រុក​ស្អាង ខេត្ត​កណ្តាល​ ជា​តំបន់​មួយ​ដែល​ជា​កន្លែង​ដាំ​បន្លែ​ផ្គត់​ផ្គង់​តម្រូវ​ការ​នៅ​ភ្នំពេញ។​ ប៉ុន្តែ​កសិករ​នៅ​ទីនេះ​ត្អូញត្អែរ​រឿង​តម្លៃ​មិន​ថេរ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ការ​ខាត​បង់។​  ជាង​នេះ​ទៅ​ទៀត ​កាល​ពី​អំឡុង​ពេល​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​ជំងឺ​កូវីដ​ជា​ខ្លាំង​នោះ​ ​បន្លែ​របស់​កសិករ​មួយ​ចំនួន​ធ្លាក់​តម្លៃ​ទៅ​ដល់​៣០០​រៀល​ឬ​៤០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។​ កសិករ​មួយ​ចំនួន​សម្រេច​ចិត្ត​ភ្ជួរ​ស្ពៃ​ខ្មៅ​ចោល​តែ​ម្តង ​ពី​ព្រោះ​បើ​សិន​ពួក​គេ​ដឹក​ទៅ​លក់​នៅ​ភ្នំពេញ​ នោះ​នឹង​ខាត​ថ្លៃ​ដើម​បន្ថែម​ទៀត។