ផលវិបាកច្រើនណាស់ដែលកំពុងកើតឡើងក្នុងសង្គមដោយសារតែភាពមិនឯករាជ្យនៃតុលាការនេះ។
វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យនៅកម្ពុជា លោកបណ្ឌិតឡៅ ម៉ុងហៃថ្លែងថា ពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយភាព«អយុត្តិធម៌» យ៉ាងច្រើនសន្ធឹកសន្ធាប់ជាង២០ឆ្នាំ និង បន្តររងគ្រោះទៅមុខទៀតដោយសារ«តុលាការមិនឯករាជ្យ»។
ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍លោកបណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា មានផលវិបាកច្រើនណាស់ដែលកំពុងកើតឡើងក្នុងសង្គមដោយសារតែភាពមិនឯករាជ្យនៃតុលាការនេះ។
«ផលវិបាកធំមួយប្រសិនបើតុលាការមិនឯករាជ្យ គឺជាការរំលោភសិទ្ធិមួយយ៉ាងធំគឺគេហៅថា«សិទ្ធិដាច់ខាត» គឺសិទ្ធិអី? គឺសិទ្ធិកាត់ទោសដោយតុលាការមាន សមត្ថកិច្ចឯករាជ្យហើយនឹងឥតលំអៀង បង្កើតដោយច្បាប់។ ដូច្នេះប្រទេស កម្ពុជាយើងតាំងពីមានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ១៩៩៣មក គឺរំលោភសិទ្ធិហ្នឹងរហូត អញ្ចឹងមក។ ដល់រំលោភសិទ្ធិហ្នឹងទៅវាយ៉ាងម៉េច គឺបង្កើតនូវភាពអយុត្តិធម៌ ជនជាប់ចោទក្តី ឬក៏អ្នកដែលមានក្តីក្តាំរដ្ឋប្បវេណីនោះ ក៏ទទួលរងគ្រោះ បានលទ្ធផលអយុត្តិធម៌ក្នុងការក្តីក្តាំហ្នឹង ដោយសារតុលាការយើងវាអត់ឯករាជ្យ ហ្នឹង។ ហើយអ្នករងគ្រោះក៏មិនត្រូវបានគេដាក់ទណ្ឌកម្មត្រឹមត្រូវតាមច្បាប់ ទៅដែរគឺវាបង្កើតអយុត្តិធម៌ដល់អ្នករងគ្រោះផងដែរបាទ»។
ផលវិបាកទាំងនោះរាប់ទាំង អស្ថិរភាព បញ្ហារំលោភសិទ្ធិមនុស្សនិងត្រូវប្រើ ប្រាស់សំរាប់ការរំលោភបំពានដល់ក្រុមអ្នកជំទាស់ជាដើម។ លោក ឡៅ ម៉ុងហៃបានអះអាងថា មានប្រទេសផ្តាច់ការមួយចំនួន ក៏ធ្លាប់ប្រើប្រាស់តុលាការដើម្បី កាត់ទោស ចោទប្រកាន់ក្រុមអ្នកប្រឆាំង។ លោកថ្លែងថា កម្ពុជាត្រូវកែទម្រង់ ដូចជាបង្កើតច្បាប់សហលក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញា ដែលអាចដាក់ទោស ទណ្ឌមន្ត្រីតុលាការ ការការពារសន្តិសុខ ការធានាប្រាក់ ប៊ៀវត្សរ៍គ្រប់គ្រាន់ សំរាប់មន្ត្រីតុលាការជាដើម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបាន អះអាងថា រាជរដ្ឋាភិបាលកំពុងព្យាយាមកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសមត្ថភាព របស់ចៅក្រម និងមន្ត្រីយុត្តិធម៌និងមេធាវីជាដើម ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

Your browser doesn’t support HTML5