អ្នកស្រី វ៉ក ណម៖ «ការអភិវឌ្ឍឃុំនៅមិនទាន់ល្អប្រសើរ ដោយខ្វះថវិកានិងសមាសភាពដឹកនាំតិច»
Your browser doesn’t support HTML5
គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ និងគណបក្សភ្លើងទៀន កំពុងប្រកួតប្រជែងតំណែងមេឃុំនៅក្នុងឃុំស្រែណូយ នៅពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងមកដល់នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ។ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មាន ១៦ ភូមិ មានប្រជាពលរដ្ឋចំនួនជាង ៤០០០ គ្រួសារ ហើយភាគច្រើនពួកគេប្រកបរបរកសិកម្ម។ បញ្ហាទំនាស់ ដីធ្លី គឺជាបញ្ហាដ៏ចម្រូងចម្រាស់នៅក្នុងឃុំនេះ។ អ្នកស្រី វ៉ក ណម មានអាយុ ៦៦ ឆ្នាំ បានឡើងកាន់តំណែងជាមេឃុំកាលពីចុងឆ្នាំ ២០១៧។ អ្នកស្រី វ៉ក ណម បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការអភិវឌ្ឍនៅក្នុងឃុំស្រែណូយនៅមិនទាន់បានល្អប្រសើរនៅឡើយ ពីព្រោះថវិការបស់រដ្ឋមានសម្រាប់តែ ៦ ភូមិប៉ុណ្ណោះ៕